(ភ្នំពេញ) ៖ ទីតាំងហ្គេមបាញ់ត្រីមួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវ 51 ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កំពុងបើកទទួលភ្ញៀវមកពីគ្រប់មជ្ឈដ្ឋាន សង្ស័យមានភ្លើងខៀវពីអាជ្ញាធរ ពិសេសទីតាំងខាងជាសំបុកចែកចាយ និងប្រេីប្រាស់គ្រឿងញៀនដ៏ធំប្រចាំខណ្ឌដូនពេញ ដែលដំណើរការរាប់ឆ្នាំមកហើយតែមិនដែលឃេីញអាជ្ញាធរណាទៅក្បែរនោះឡេីយ មិនត្រឹមតែប៉ុណ្ណោះទីតាំងនេះចេះឆ្ពិនភ្នែកលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងលោក ទៀង ចាន់សារ អធិការខណ្ឌដូនពេញ បិទទ្វារពេលថ្ងៃ បេីកស្វាគមន៍ភ្ញៀវពេលយប់។
ប្រជាពលរដ្ឋ ដាក់ការសង្ស័យថា ប្រហែលជាទីតាំងមួយកន្លែងនេះម្ចាស់ទីតាំងបានសែនព្រេន ជូនដល់អាជ្ញាធ រ និង សមត្ថកិច្ច ពាក់ពន្ធ័អស់ហើយទេដឹង ? បានជាមិនបង្ក្រាប បែរជាបណ្ដែតបណ្ដោយឲ្យក្រុមអ្នក ញៀនល្បែង និងអ្នកជួញដូរ ចែកចាយ និងអ្នកប្រើប្រាស់គ្រឿងញៀន
មកចូលលេងបានយ៉ាងរលូនក្នុងមូលដ្ឋានខ្លួនបែបនេះ?
ពលរដ្ឋលើកឡើងថា ល្បែងស៊ីសងគ្រប់ប្រភេទ ជាឬស
គល់នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង ករណីហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គម។
កាលពីពេលថ្មីៗនេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានមួយជូនប្រជាពលរដ្ឋទូទាំងប្រទេសថា សូមមានការប្រុងប្រយ័ត្ន ចំពោះជំងឺកូវីត-១៩ ទើបនិងបំឡែងខ្លួនថ្មីឈ្មោះថា(អូមេក្រុង) ដោយឡែកទីតាំងល្បែងស៊ីសងមួយនេះហាក់មិនញញើតនឹងមិនគោរពតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាលនឹងក្រសួងសុខាភិបាលនោះឡេីយ។
សូមបញ្ជាក់ថាក្នុងពិធីជំនួបសំណេះសំណាល ជាមួយប្រធានក្រុមប្រឹក្សាសង្កាត់ទាំង១១ នៃខណ្ឌដូនពេញ នារសៀលថ្ងៃទី៨ ខែកុម្ភៈឆ្នាំ២០២២ នៅទីស្នាក់ការគណបក្ស ប្រជាជនកម្ពុជាខណ្ឌដូនពេញ លោក ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញបានដាក់បទបញ្ជាទៅសមត្ថកិច្ច ក៏ដូចអាជ្ញាធរមូលដ្ឋានខណ្ឌទាំង ១៤ ត្រូវបង្ក្រាបល្បែងស៊ីសងខុសច្បាប់និងគ្រឿងញៀនឲ្យអស់ ។
សូមរំលឹកថា កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ពន្ធ័ ក្រោមឱវ៉ាទ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដើម្បីធានាឲ្យបាននូវ សុខសុវត្ថិភាពជួនប្រជាពលរដ្ឋ ឲ្យស្របតាម គោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាពទាំង ៧ចំណុច របស់រដ្ឋាភិបាល ដែលដាច់ចេញដោយក្រសួងមហាផ្ទៃ ។
ទោះជាយ៉ាងណាក្តីប្រជាពលរដ្ឋ នៅតែទទូចស្នើសុំដល់មន្ត្រីពាក់ព័ន្ធជាពិសេស លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និង លោក ទៀង ចាន់សារ អធិការខណ្ឌដូនពេញ មេត្តាចុះត្រួតពិនិត្យនិងបង្ក្រាបទីតាំល្បែងស៊ីសង《ហ្គេមបាញ់ត្រីនៅតាមបណ្ដោយផ្លូវ ៥១ ដែរជាកន្លែងចែកចាយ និងប្រេីប្រាស់គ្រឿងញៀនដ៏ធំ ខាងលើនេះផង》 ដើម្បីរក្សាបាននូវសន្តិសុខសុវត្ថិភាពជូនពលរដ្ឋនិងឲ្យស្របតាមគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុចរបស់ក្រសួងមហាផ្ទៃ ៕