(ភ្នំពេញ)៖ អតីតសន្តិសុខម្នាក់កំពុងដើរទៅមិត្តភក្តិលេងក៏ស្រាប់តែដួលស្លាប់នៅលើដងផ្លូវ។ ហេតុការណ៍ នៅ តាមផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោកកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១។
សមត្ថកិច្ចបានឱ្យដឹងថា អ្នកស្លាប់ឈ្មោះ ប៊ិន ណារ៉េត អាយុ៣៧ឆ្នាំ ស្នាក់នៅក្នុងបុរីកីឡា ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។ឈ្មោះ ជុំ សុខគង់ អាយុ៤១ឆ្នាំ ជាសន្តិសុខ GKS ដែលយាមនៅក្បែរកន្លែងកើតហេតុបានឱ្យដឹងថា កាលពីយប់ថ្ងៃទី១៤ ខែកក្កដា បុរសនេះបាន មកលេងជាមួយគាត់ដែលយាមជិតគ្នា ។
លុះដល់វេលាម៉ោង៣ទៀបភ្លឺ បុរសនេះបានដើរត្រឡប់ទៅផ្ទះវិញបានប្រមាណ៦០ម៉ែត្រក៏អង្គុយចុះ។ឃើញដូច្នោះរូបគាត់ (ជុំ សុខគង់) ក៏បានដើរទៅមើល និងជួយលើកតែបុរសរងគ្រោះបានស្លាប់បាត់ទៅហើយ។ សមត្ថកិច្ចជំនាញពិនិត្យលើសពជនរងគ្រោះឃើញថា អវិជ្ជមានកូវីដ-១៩។ ក្រោយមកនគរបាលក៏បានសន្និដ្ឋានថា បុរសរងគ្រោះរូបនេះបានស្លាប់ដោយសារជំងឺគាំងបេះដូង៕