(ខេត្តព្រៃវែង)៖ដោយមានបទបញ្ជា ពីលោកឧត្តមសេនីយត្រី ឈួន គឹមសាន មេបញ្ជាការ អ.ហ ខេត្តព្រៃវែង និងដោយមានការសម្របសម្រួលពី ឯកឧត្តម គុជ គីមឡុង ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តព្រៃវែង។ នៅវេលាម៉ោង ១១និង២០នាទី ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបទល្មើសនិងកម្លាំងមូលដ្ឋាន អ.ហ ស្រុកពាមរក៏ ចំនួន០៨នាក់ រថយន្ត០១គ្រឿង ម៉ូតូ០៣គ្រឿង ដឹកនាំដោយ លោកវរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស ចុះអនុវត្តវិធានរដ្ឋបាលបង្ក្រាបបទល្មើគ្រឿងញៀននៅចំណុចផ្ទះសំណាក់ ស្ទឹងស្លូត ស្ថិតនៅ ភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៏ ខេត្តព្រៃវែង។ ឃាត់ខ្លួនជនសង្ស័យបានចំនួន០៩នាក់ ជាបន្តបន្ទាប់ ៖ ១/ឈ្មោះ អ៊ុន សុីឌី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ រស់នៅភូមិព្រៃខ្លា ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង។ ២/ឈ្មោះ ភិន សុភីម […]