ព័ត៌មានសន្តិសុខសង្គម

តៃកុងរថយន្តកុងទីន័រ២គ្រឿងព្យាយាមបើកចូលតំបន់ក្រហមចោមចៅ១ សមត្ថកិច្ចមិនអនុញ្ញតិបែជាចតឈប់ដេកកណ្តាលផ្លូវ

(ភ្នំពេញ)តៃកុងរថយន្តកុងទីន័រចំនួន២គ្រឿង ព្យាយាមបើកចូលតំបន់ក្រហមសង្កាត់ចោមចៅ១ ជាតំបន់ហាមឃាត់តឹងរឹង តែត្រូវបានកម្លាំងសមត្ថកិច្ចប្រចាំគោលដៅប្រចាំរវាងតំបន់ក្រហមនិងតំបន់លឿងទុំ មិនអនុញ្ញាតិ ផ្អែកទៅលើបទបញ្ជាតឹងរឹង បែជារថយន្តទាំង២គ្រឿងចតឈប់ទន្ទឹមគ្នា ហើយនាំគ្នាចងអង្រឹងដេកបិទផ្លូវទៅវិញ បង្កជាបញ្ហា រាំងស្ទះដល់ រថយន្តពេទ្យ សមត្ថកិច្ច ឆ្លងកាត់ ត្រូវបានសមត្ថកិច្ចគោលដៅចាត់វិធានការ ឃាត់ទាំងរថយន្ត ទាំងអ្នកបើកបរនាំយកទៅប៉ុស្តិ៍ កាលពីវេលាម៉ោង២រសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ នៅផ្លូវចោមចៅ មុខក្រុមហ៊ុនហុងដា ព្រំប្រទល់ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។

តាមសមត្ថកិច្ចប្រចាំការគោលដៅច្រកចូលតំបន់ក្រហម ខាងលើបានឲ្យដឹងថា មុនឈានដល់ឃាត់រថយន្ត និងអ្នកបើកបរ នៅវេលាម៉ោងខាងលើ រថយន្តកុងតៃន័រទាំង២គ្រឿង របស់ក្រុមហ៊ុនSK បើកតាមបណ្តោយផ្លូវចោមចៅ ពីលិចទៅកើត ដល់គោលដៅហាមឃាត់ ត្រួតពិនិត្យ រវាងតំបន់ក្រហម ជាមួយតំបន់លឿងទុំ ត្រូវបានកម្លាំងមិនអនុញ្ញាតិឲ្យឆ្លងចូល តែកុងតៃន័រទាំង២គ្រឿងនៅតែព្យាយាមសម្រុកចូល ទោះជាយ៉ាងណាក្តី សមត្ថកិច្ចអនុវត្តទៅតាមគោលការរាជរដ្ឋាភិបាល បែជារថយន្តទាំង២ បើកឡើងទន្ទឹមគ្នា ទាំងកណ្តាលផ្លូវ បិទផ្លូវទាំងស្រុង ឈប់ចត នាំគ្នាចងអង្រឹងដេកទៅវិញ ដេញមិនចេញ បង្កឲ្យរាំងស្ទះរថយន្តពេទ្យ រថយន្តកងកម្លាំង ទើបសមត្ថកិច្ចចាត់វិធានការ ចាប់ឃាត់ទាំងថយន្ត ទាំងអ្នកបើកបរ នាំយកទៅប៉ុស្តិ៍ ដើម្បីអនុវត្តបន្តតាមគោលការណ៍ច្បាប់ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *