ព័ត៌មានជាតិ

រថយន្ដ ហ៊ីយ៉ាន់ដាយមួយគ្រឿង បើកលឿនដូចហោះ ជ្រុលទៅបុកម៉ូតូបុរសម្នាក់ បណ្ដាលឱ្យស្លាប់យ៉ាងអាណោចអាធម្ម

ខេត្ដកណ្ដាល៖ រថយន្ដ ម៉ាកហ៊ីយ៉ាន់ដាយ មួយគ្រឿង បើកលឿនដូចហោះ ជ្រុលទៅបុកម៉ូតូបណ្ដាល ឱ្យបុរសម្នាក់ស្លាប់ នៅនឹងកន្លែងកើតហេតុ យ៉ាងអាណោចអាធ័ម នាវេលាម៉ោង ១២:៣០នាទី ថ្ងៃត្រង់ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ នៅលើផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។

ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុមានម៉ូតូមួយគ្រឿង ម៉ាក ហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខ ព-4511 ភព1 បើកបរក្នុងទិសដៅពីជើងទៅត្បូង (តាខ្មៅ-ជ្រៃធំ) អ្នកបើកបរឈ្មោះ សុំ សួរ ភេទប្រុស អាយុ ៤៧ឆ្នាំ រស់នៅ ភូមិអន្លង់តាសេកលើ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល (ពាក់មួកសុវត្ថិភាព)។ ពេលមកដល់កន្លែងកើតហេតុ រថយន្ដមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌បៃតងខ្ចី លាយស ពាក់ស្លាកលេខ ភ្នំពេញ 3D-8013 និងសណ្ដោងរ៉ឺម៉កមានស្លាកលេខ ភ្នំពេញ 4A-4560 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ រត់គេចពីកន្លែងកើតហេតុបាត់ស្រមោល។ រថយន្តនេះ បើកបរទិសដៅពីត្បូងទៅជើង បញ្រ្ជាសទិសគ្នាជាមួយម៉ូតូ ក៏បានបុកម៉ូតូ និងកិនបុរសម្នាក់ បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ។

ក្រោយពីបានទទួលព័ត៌មានសមត្ថកិច្ចជំនាញ បានចុះមកពិនិត្យ និងវាស់វែងកន្លែងកើតហេតុ បានបញ្ជាក់ថា ហេតុការណ៍នេះ បណ្ដាលមកពីអ្នកបើកបររថយន្ដ ខ្វះការប្រុងប្រយ័ត្ន បើកបរក្នុងល្បឿនលឿន ទើបបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង។ ជុំវិញករណីនេះ សមត្ថកិច្ច បានយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋានស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់។ ចំណែក សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

adm

Leave a Reply

Your email address will not be published. Required fields are marked *