(ខេត្ដព្រៃវែង)៖ ដីបឹងមេទឹកកន្លែងសំណាញ់ជាដីសាធារណៈ របស់រដ្ឋ ដែលបម្រើប្រយោជន៍រួម
តែផ្ទុយទៅវិញឥឡូវត្រូវប្រធានសហគមន៍និងឈ្មួញ ដាក់គ្រឿងចក្រជីកកកាយយកអាចម៌ដី លក់ យ៉ាងគគ្រឹកគគ្រេង ក្រោម លេះយកលុយធ្វើផ្លូវ ធ្វើទំនប់។ល។
បណ្ដាលឱ្យស្ថានភាពបឹង ក្រហេងក្រហូងប៉ះដល់ប្រព័ន្ធអេកូស៊ី និងជីវៈចម្រុះ ថែមទាំងបាត់បង់រូបរាងដើមធម្មជាតិ។
«ដីបឹងកន្លែងសំណាញ់»ស្ថិតក្នុងភូមិព្រែកជ្រូក ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង។
បើតាមប្រភពបានបង្ហើបឲ្យដឹងថា ក្រុមកកាយអាចម៍ដីបឹងកន្លែងសំណាញ់ នេះថា មិនមានលិខិតអនុញ្ញាតនោះទេការកាយអាចម៍ដីនេះគឺត្រូវរ៉ូវគ្នា។
ពលរដ្ឋបានឲ្យដឹងថា៖ កាលពីកន្លងមក បឹងនេះ ពួកគាត់បានស្រ័យផលធ្វើស្រែប្រាំង និងដាំឈូកយូឆ្នាំមកហើយ។ ទើបតែប្រហែលពីឆ្នាំមកនេះ ត្រូវគេបង្កើតជាប្រធានសហគមន៍ ក្តោបក្តាប់ ដើម្បីផលប្រយោជន៍ រៀងៗខ្លួន ទៅវិញ។
ចំពោះរថយន្ដដឹកជញ្ជូនរថយន្ត កែឆ្នៃគ្មានពន្ធ ឡានធំៗ មិនគ្របដណ្តប់ ស្បៃ មុង តង់ អោយបានត្រឹមត្រូវ ធ្វើឲ្យជ្រះអាចម៌ដី ប្រឡាក់ផ្លូវយ៉ាងខ្លាំង បង្ករឲ្យហុយពេលមេឃក្តៅ និងពេលភ្លៀង រអិលដួលម៉ូតូ កង់ បង្ករឲ្យគ្រោះថ្នាក់ដល់ពលរដ្ឋទៀតផង។
លោកហុី ធួក អភិបាលស្រុកពារាំង នៅថ្ងៃទី០៥ ខែមិថុនាឆ្នាំ២០២១នេះមិនអាចសុំការបំភ្លឺបានដោយទូរសព្ទ័មិនអាចទំនាក់ទំនងបានទេ។
ពលរដ្ឋសូមសុំណូមពរដល់អាជ្ញាធរពាក់ពន្ធ័ មេត្តាជួយដោះស្រាយបញ្ហា នេះផង កុំអោយប្រធានសហគមន៍ យកមកកាន់កាប់ ធ្វើតែស្រេចនិងចិត្ត ដើម្បី មហិច្ឆតារបស់ខ្លួនពេក៕