ព័ត៌មានជាតិ ព័ត៌មានរាយការណ៍

លោក​ព្រំ សំណាង ជា​អធិការ​គំរូ ទទួលបាន​ការកោតសរសើ​រ​ពី​ប្រជាពលរដ្ឋ ក៏​ដូច​មន្ត្រី​ថ្នាក់ក្រោម​ក្នុង​អង្គភាព​នៅស្រុកកៀនស្វាយ!

ខេត្ត​កណ្ដាល ៖ លោក ព្រំ សំណាង អធិការ​ស្រុក​កៀនស្វាយ ជា​អធិការ​គំរូ​មួយ​រូប ដែល​តែងតែ​ខ្វល់ខ្វាយ យកចិត្តទុកដាក់​នូវ​ទុក្ខលំបាក​មន្ត្រី​ថ្នាក់ក្រោម ក្នុង​អង្គភាព​ក៏​ដូច​ជា​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងស្រុក​កៀនស្វាយ​ទាំងមូល ។​

​ដោយ​ការយកចិត្ត​ទុកដាក់ ក្នុង​ការដោះស្រាយ​រាល់​បញ្ហា​ក្នុង​មូលដ្ឋាន​ជូន​ប្រជាពលរដ្ឋ​មិន​ដែល​ធ្វើអោយ​ប្រជាពលរដ្ឋ​អាក់អន់ចិត្ត​ម្ដងណា​ឡើយ ។

​ពាក់ព័ន្ធ​នឹង​បញ្ហា​សន្តិសុខ លោក​ព្រំ សំណាង អធិការ​ស្រុក​កៀនស្វាយ តែងតែ​បង្ក្រាប​បទល្មើស​គ្រឿងញៀន ល្បែងស៊ីសង ជា​ហូរហែ​គ្រប់ ភូមិ​ឃុំ មាន​សុ​វត្តិភាព អនុវត្ត​កាតព្វកិច្ច​យ៉ាង​ខ្ជាប់ខ្ជួន ។

​សកម្មភាព​យកចិត្តទុកដាក់​ការងារ​ទាំងអស់​នេះ ហើយ​ធ្វើឱ្យ​លោកព្រំ សំណាង អធិការ​ស្រុក​កៀនស្វាយ​ ជា​គំរូ មេដឹកនាំ​ល្អ ទទួលបាន​ការពេញចិត្ត​នូវ​ការដឹកនាំ​របស់​លោក​ម​ក​ដល់​សព្វថ្ងៃនេះ​៕

adm

Leave a Reply

Your email address will not be published. Required fields are marked *