ព័ត៌មានសន្តិសុខសង្គម

ឃាតកម្មរំលោភរួចសម្លាប់សមត្ថកិច្ចចាប់ជនដៃដល់៣នាក់

(ខេត្ដឧត្តរមានជ័យ)៖អំពើឃាតកម្មរំលោភលើក្មេងស្រីរួចសម្លាប់នៅខេត្តឧត្តរមានជ័យកាលពីថ្ងៃទី១៥ ខែមេសាកន្លងទៅនោះត្រូវកម្លាំងនគរបាលស្រាវជ្រាវចាប់ជនដៃដល់បាន៣នាក់។
សមត្ថកិច្ចបានឱ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែមេសាថា កម្លាំងនគរបាលជំនាញខេត្ត និងនគរបាលក្រុងសំរោង កាលពីនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ បានចុះស្រាវជ្រាវ ស៊ើបអង្កេត និងបំបែកសំណុំរឿងករណីឃាតកម្មរំលោភសម្លាប់ក្មេងស្រីម្នាក់នៅសង្កាត់អូរស្មាច់ ដោយចាប់បានជនដៃដល់៣នាក់។
ជនសង្ស័យឈ្មោះ ភាក់ សីហា អាយុ១៨ឆ្នាំ- ឈ្មោះ ភាជ សុជាតិ អាយុ១៧ឆ្នាំ-និងឈ្មោះ ត្រយ ចិត្រា អាយុ១៥ឆ្នាំ។ពួកគេនៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ជនដៃដល់បានឆ្លើយសារភាពថា ពួកគេទាំង៣នាក់ ពិតជាបាន លបស្ទាក់ចាប់ជនរងគ្រោះនៅតាមផ្លូវហើយយកទៅរំលោភបូក រួចវាយសម្លាប់ និងបោះចូលទៅក្នុងទឹកអូរខាងត្បូងភូមិ ពិតមែន។
ក្មេងស្រីរងគ្រោះឈ្មោះ ឡុង គឹមឡាយ អាយុ១៧ឆ្នាំ នៅភូមិកើតហេតុ ត្រូវជនដៃដល់រំលោភ និងវាយសម្លាប់កាលពីថ្ងៃទី១៥ ខែមេសា ។បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវនគរបាលខេត្តឧត្តរមានជ័យកសាងសំណុំរឿងដើម្បីត្រៀម បញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕

adm

Leave a Reply

Your email address will not be published. Required fields are marked *