ព័ត៌មានសន្តិសុខសង្គម

ភ្លើងដ៏សន្ធោសន្ធៅមួយ បានឆាបឆេះចំណតឡានក្រុមហ៊ុនវីរៈប៊ុនថាំ បណ្តាលអោយមនុស្សម្នាក់ស្លាប់និងរថយន្តក្រុងជាច្រើនគ្រឿងត្រូវបានឆេះខ្ទេចផងដែរ..!

(ភ្នំពេញ)​៖ នៅវេលាម៉ោង ១៥:៣០​ នាទីរសៀល ថៃ្ងសុក្រ ៦រោច ខែទុតិមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស​ ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ មានករណី​អគ្គីភ័យមួយកន្លែងបានកើតឡើងនៅចំណតរថយន្តវីរៈប៊ុនថាំ ដែលស្ថិតនៅដីឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ​ ។

– ម្ចាស់ទីតាំងឈ្មោះ: ស៊ួ វីរៈ ភេទ​ ប្រុស អាយុ​ ៥៥​ ឆាំ្ន ។
-​ មុខរបរ: ម្ចាស់ក្រុមហ៊ុនវីរៈប៊ុនថាំ ។
-​ មូលហេតុ: កំពុងបន្តការស្រាវជ្រាវ
-​ ប្រភេទសំណង់ៈ ដីឡូតិ៍ ទំហំ ១០០ម៉ែត្រx ២០០ម៉ែត្រ ។
– ខូចខាតសំភារះ :ឆេះរថយន្តដឹកអ្នកដំណើរវីរៈប៊ុនថាំ ចំនួន ២៣​ គ្រឿង និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។

-​ ស្លាប់​មនុស្ស​ : ស្លាប់មនុស្សចំនួន ០១​ នាក់ (ពុំទាន់ស្គាល់អត្តសញ្ញាណ) ។
– របួស : គ្មាន ។
-​ រថយន្តការិយា​ល័យ​អគ្គិភ័យ​ :​ ចំនួន ២១​ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន​ ៦៣​ រថយន្ត​ ស្មេីនឹង ២៥០​ ម៉ែត្រគូប ។

+​ រថយន្តជំនួយអន្តរាគមន៍ពន្លត់មានដូចខាងក្រោម:
– រថយន្តក្រសួងមហាផ្ទៃ ចំនួន ០២​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៤​ រថយន្ត​ សើ្មនឹង​ ២៤​ ម៉ែត្រគូប ។
– រថយន្តក្រុមហ៊ុនOCICទីក្រុងជ្រោយចង្វារ ចំនួន ១០​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន​ ២០​ រថយន្ដ​ សើ្មនឹង​ ៨០​ ម៉ែត្រគូប ។
– រថយន្តទីក្រុងអូរឡាំព្យា ចំនួន ០២​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៤​ រថយន្ត​ សើ្មនឹង​ ១៦​ ម៉ែត្រគូប ។
-​ ពន្លត់ចប់​ :​ នៅម៉ោង​ ១៧:៣០ នាទីល្ងាច នាថ្ងៃ.ខែ.ឆ្នាំដដែល ។

adm

Leave a Reply

Your email address will not be published. Required fields are marked *