(ឧត្តរមានជ័យ)៖ ក្រោយពីលោក ហ៊ាន ព័រ នាយកការផ្សាយ គេហទំព័រ រស្មីឧត្តរ
ដែលបានធ្វើការផ្សព្វផ្សាយព័ត៌មានរឿងវិវាទដីធ្លីរបស់ប្រជាពលរដ្ឋ៤គ្រួសារនៅភូមិសាមគ្គី ឃុំត្រពាំងប្រិយរ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ តាំងពីឆ្នាំ២០២០ នាពេលកន្លងមក ដែលនាំឲ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូរដល់រូបលោក ឧត្តមសេនីយ៍ទោ អ៊ុក គឹមលីនិងនាំឲ្យមហាជនមានការភ័ណ្ឌច្រឡំនោះរួចមក។
នៅថ្ងៃទី០៧ ខែគុម្ភៈ ឆ្នាំ២០២១នេះលោក ហ៊ាន ព័រ នាយកការផ្សាយ គេហទំព័រ រស្មីឧត្តរ បានប្រាប់ គេហទំព័រ«ម្ចាស់ទន្លេមេគង្គ»ថារូបលោក បានធ្វើការសូមទោសដល់ លោក ឧត្តមសេនីយ៍ទោ ផ្កាយ២ អ៊ុក គឹមលី ជាសាធារណ:ហើយ។
ព្រោះ លោក ហ៊ានព័រ បានធ្វើការផ្សព្វផ្សាយព័រមាន នាពេលកន្លងមកដែលនាំឲ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូរដល់រូបលោក ឧត្តមសេនីយ៍ទោ អ៊ុក គឹមលីនិងនាំឲ្យមហាជនមានការភ័ណ្ឌច្រឡំ។
ហើយលោក ហ៊ាន ព័រ ដឹងពីកំហុសឆ្គងរបស់ខ្លួន ហើយក៍បានសូមឲ្យសារព័រមាន«ម្ចាស់ទន្លេមេង្គ»ជួយធ្វើការផ្សព្វផ្សាយ អោយមហាជនកំមានការភ័ណ្ណច្រឡំ ត ទៅទៀត។
លោក ហ៊ាន ព័រ បានបន្តទៀតថា៖ រាល់ធ្វើការផ្សព្វផ្សាយដោយរូបលោកយកព័ត៌មានតែភាគីម្ខាងដោយ ពុំបានសួរនាំនិងធ្វើបទសម្ភាសទៅលោកឧត្តមសេនីយ៍ទោ អ៊ុក គឹមលី នំាឲ្យប៉ះពាល់ដល់កិតិ្តយសនិងសេចក្តីថ្លៃថ្នូរដល់លោកឧត្តមសេនីយ៍ទោផ្កាយ២អ៊ុក គឹមលី។
ថ្មីៗនេះលោក ហ៊ាន ព័រ នាយកការផ្សាយគេហទំព័រ រស្មីឧត្តរ បានធ្វើការផ្សព្វផ្សាយ សូមទោសលោកឧត្តមសេនីយ៍ទោ ផ្កាយ២
អ៊ុក គឹមលី សាជារណៈ ដោយដឹងពីកំហុសឆ្គងរបស់ខ្លួនផងដែរ។
រីឯលោកឧត្តមសេនីយ៍ទោ ផ្កាយ២
អ៊ុក គឹមលី បានឲ្យ គេហទំព័រ«ម្ចាស់ទន្លេមេគង្គ»ដឹងដែរថា៖ បន្ទាប់ពី លោក ហ៊ាន ព័រ នាយកការផ្សាយ គេហទំព័រ រស្មីឧត្តរ បានធ្វើការផ្សព្វផ្សាយនិងចែកចាយព័ត៌មាន ហើយដឹងខុសនិងទទួលកុំហុសឆ្គងរួចមក។
លោកឧត្តមសេនីយ៍ទោ ផ្កាយ២
អ៊ុក គឹមលី ក៏យល់ព្រម លើកលែង មិនបានប្រកាន់ទោសអួសដំណើរអ្វីដែរ ដោយលោកគ្រាន់តែអោយលោកហ៊ាន ព័រ ធ្វើការសុំទោសជាសាធារណះដែលបានធ្វើការផ្សាយព័ត៌មាន នាពេលកន្លងមកនាំឲ្យប៉ះពាល់កិត្តិយសនិងថ្លៃថ្នូរដល់រូបលោកដែលធ្វើឲ្យមហាជនមានការភ័ណ្ឌច្រឡំ។ ហេតុនេះហើយសូមមហា កុំមានការយល់ច្រឡំ តទៅទៀត។
ព្រោះរឿងវិវាទដីធ្លីខាងលើលោកឧត្តមសេនីយ៍ទោ ផ្កាយ២ អ៊ុក គឹមលី មានឯកសារ គ្រប់គ្រាន់ បញ្ចាក់និងទទួលស្គាល់ដោយអាជ្ញាធរមានសមត្ថកិច្ចនិងជំនាញ៕
ដោយ÷គឹមហៀប