ព័ត៌មានសន្តិសុខសង្គម

វីវរហើយ! ពលករឆ្លើយថា លោក ឆាយ សុជាតិ (ហៅ នី )មេប៉ុស្តិ៍ដើមកកោះ ជាអ្នកនាំពលករខ្មែរ៨នាក់ចេញពីប្រទេសថៃចូលមកកម្ពុជាដោយខុសច្បាប់

(ខេត្ដបន្ទាយមានជ័យ)៖ លោកមេប៉ុស្តិ៍ឆាយ សុជាតិ (ហៅនី) ហ៊ានល្មើសនឹងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលនាំចូលពលករដែលខុសច្បាប់ខណះដែលជម្ងឺកូវីដ១៩កំពុងរីករាលដាលចូលមកខាងកម្ពុជា។

ជាក់ស្ដែងពលករខ្មែរចំនួន៨នាក់រួមនិងអ្នកដឹកជញ្ជួនពលករពីថៃចូលមកកម្ពុជាម្នាក់ត្រូវបានកម្លាំងប្រតិបត្តិការផ្នែកសឹករងក្រុងប៉ោយប៉ែតដឹកនាំដោយ លោកវរសេនីយ៍ទោ ឡេង ហុងលាង មេបញ្ជាការ ផ្នែកសឹងរងក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងប្រតិបត្តិការកងពលលេខ៥១ ឃាត់ខ្លួននៅវេលាម៉ោង០៩និង១០នាទីយប់កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នៅចំណុចច្រករបៀងដើមកកោះ ស្ថិតនៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

តាមការបំភ្លឺរបស់អ្នកដឹកពលករដែលឆ្លងដែនពីថៃបានបញ្ជាក់ថា គឺឈ្មោះ ឆាយ សុជាតិ (ហៅនី) មានតួនាទីជាមេប៉ុស្តិ៍ដើមកកោះ ជាអ្នកនាំឲ្យចូលមកខាងកម្ពុជា។

ពាក់ព័ន្ធនឹងរឿងរ៉ាវខាងលើអង្គភាពសារព័ត៌មាន  យើងមិនទាន់សុំការបំភ្លឺពីលោកឆាយ សុជាតិ(ហៅនី)បាននៅឡើយទេ ។

លោកវរសេនីយ៍ឯកសូ ចាន់ណារី មេបញ្ជាការលេខ៩១១ បានប្រាប់មកអង្គភាពសារព័ត៌មាន ងថា ពេលនេះអង្គភាពបាន​ រាយការណ៍​ជូនលោកស្នងការហេីយ ឥឡូវនេះ​លោក​ឧត្ដមសេនីយ៍​ស្នងការ​កំពុងចាត់​វិធានការ​ ទៅ​លេីបុគ្គល នឹង​អ្នក​រួម​គំនិត​ ដេីម្បីយកមក​ ផ្ដន្ទាទោសតាមច្បាប់ហេីយ។

លោកបានបញ្ជាក់ថា ពេលនេះលោក​ ឆាយ​ សុជាតិ​ ត្រូវ​បានអង្គភាព​ចាត់បញ្ជូនទៅស្នងការខេត្ដ ហេីយ។

ទោះជាយ៉ាងក្ដីមហាជនរង់ចាំមើលថា តើឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នឹងមានចំណាត់ការយ៉ាងណាចំពោះអ្នកបើកច្រករបៀងឲ្យពលករឆ្លងដែនខុសច្បាប់ ខណៈដែលប្រមុខរាជរដ្ឋាភិបាលបានចេញបទបញ្ជាយ៉ាងតឹងរ៉ឹងបំផុតនោះ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *