ព័ត៌មានរាយការណ៍

សេចក្តីប្រកាសព័ត៌មាន! អ្នកនាំពាក្យ និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល

សេចក្តីប្រកាសព័ត៌មាន!
អ្នកនាំពាក្យ និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ។
សូមជម្រាបជូនលោកចាងហ្វាងគេហទំព័រអង្គភាពសារព័ត៌មាន កម្ពុជាសម័យតេជោអភិវឌ្ឍន៍ ដែលបានធ្វើការផ្សព្វផ្សាយទីតាំងលេងល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ លេងយ៉ាងគគ្រឹកគគ្រេងក្នុងភូមិសាស្រ្តស្រុកមុខកំពូល។

អ្នកនាំពាក្យ និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្ត ជម្រាបជូនលោកចាងហ្វាង អង្គភាពសារព័ត៌មាន កម្ពុជាសម័យតេជោអភិវឌ្ឍន៍ចូលមកបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ព័ន្ធនឹងការផ្សព្វផ្សាយទីតាំងលេងល្បែងស៊ីសងខុសច្បាប់ខាងលើ ដើម្បីទៅពិនិត្យទីតាំងដែលអង្គភាពខាងលើបានផ្សព្វផ្សាយនោះមានលេងល្បែងស៊ីសងដែរឬអត់?

អាស្រ័យហេតុនេះ សូមលោកចាងហ្វាង អង្គភាពសារព័ត៌មាន កម្ពុជាសម័យតេជោអភិវឌ្ឈន៍ ប្រញាប់ចូលមកបំភ្លឺឱ្យបានឆាប់បំផុត ហើយប្រសិនបើអង្គភាពសារព័ត៌មានខាងលើ មិនមកបំភ្លឺចំពោះការផ្សព្វផ្សាយនោះទេសមត្ថកិច្ចជំនាញនិងអនុវត្តទៅតាមនីតិវិធីច្បាប់ ។

adm

Leave a Reply

Your email address will not be published. Required fields are marked *