ព័ត៌មានសន្តិសុខសង្គម

ប្ដីចិត្តខ្លាំង! ខឹងប្រពន្ធដុតផ្ទះខ្លួនឯង បង្កការភ្ញាក់ផ្អើលទាំងព្រឹក នៅស្រុកសំរោងទង!

(ខេត្តកំពង់ស្ពឺ)៖ អគ្គីភ័យបានឆាបឆេះផ្ទះមួយខ្នង និងសម្ភារៈប្រើប្រាស់អស់ស្ទើរទាំងស្រុង ដោយសារស្នាដៃប្ដីជាអ្នកដុត។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាប្រហែរម៉ោង ៧ ជាងព្រឹកត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ នៅតាមបណ្ដោយផ្លូវបេតុងមួយខ្សែស្ថិតនៅភូមិព្រៃផ្ដៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ប្រជាពលរដ្ឋបាននិយាយប្រាប់ថា: មុនពេលកើតហេតុពួកគាត់ឮសំឡេងឈ្លោះគ្នាពីរនាក់ប្ដីប្រពន្ធនៅក្នុងផ្ទះដោយមិនដឹងរឿងអ្វីនោះទេ? លុះមួយសន្ទុះក្រោយមកក៏ឃើញមានផ្សែងហុយចេញពីរក្នុងផ្ទះមកខាងក្រៅបង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងបានរាយការណ៍ជូនទៅ សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍ និងបានបាញ់ទឹកពន្លត់ទាន់ពេលវេលាផងដែរ។

ជនបង្កហេតុត្រូវជាប្ដីមានឈ្មោះ ជួន កក្កដា(ហៅង៉ែត) ភេទប្រុស អាយុប្រហែល ៣០ ឆ្នាំ រស់នៅភូមិព្រៃផ្ដៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ត្រូវបានឃាត់ខ្លួន ករណីអគ្គិភ័យនេះដែលមិនមានអ្នករងររបួសទេ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *