(ខេត្ដកំពង់ស្ពឺ) ៖ នៅព្រឹកថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ នៅស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ លោកវរសេនីយ៍ទោ ទុន ពិសី នាយរងការិយាល័យចរាចរណ៍ផ្លូវគោក តំណាងលោកស្នងការរង បានផ្ដល់ជូនម៉ាស៊ីនផាកពិន័យនិងដកពិន្ទុបណ្ណបើកបរ ជូនដល់ផ្នែកសណ្ដាប់ធ្នាប់ ក្រុងស្រុកទាំង០៨ ក្នុង ០១ក្រុងស្រុក ចំនួន ០១គ្រឿង ដើម្បីយកទៅទុកប្រើប្រាស់ក្នុងពេលអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។
ជាទូទៅការអនុវត្តនូវវិធានការនានា ដែលបានកំពុងអនុវត្តដោយមន្រ្ដីនគរបាលចរាចរណ៍ផ្លូវគោក គឺជាការពង្រឹងវិធានការច្បាប់ រួមចំណែកកាត់បន្ថយបានគ្រោះថ្នាក់ចរាចរណ៍ និងការលេីកកម្ពស់សមត្ថភាពរបស់អ្នកប្រេីប្រាស់ផ្លូវអោយមានការទទួលខុសត្រូវនិងជៀសវាងបានការកេីតឡេីងគ្រោះថ្នាក់ជាយថាហេតុ៕