ខេត្តបន្ទាយមានជ័យ៖ បែកធ្លាយសម្លេង របស់លោក តែ គឹមឡុង នាយឈ្មួញទិញជ្រូកស្របច្បាប់ថា៖ជ្រូកមិនស្របច្បាប់ដឹកចេញរាល់យប់រាប់រយក្បាល តាមច្រករបៀងនៃក្រវ៉ាត់ព្រំដែន កម្ពុជា ថៃ អូរបីជាន់និងច្រក របៀងផ្សេងៗទៀត។
តើលោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យ បានដឹងដែរឬទេ?
ឫដឹងឮហើយដោយសង្ស័យបានលាភសក្ការៈ ខ្លះហើយមើលទៅ បានលោករក្សាភាពស្ងៀមស្ងាត់បែបនេះ?
ឬក៏ច្បាប់មានស្តង់ដារពីរ ?
បើយោងតាមប្រភពពីប្រជាពលរដ្ឋរស់នៅភូមិ អូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ។
បានបង្ហើបប្រាប់អ្នកសារព័ត៌មានយើងថា៖ មានករណីនាំចេញជ្រូកតាមច្រករបៀង ដោយការដឹកជញ្ជូនជ្រូក ចល័ត ជាយុទ្ធសាស្ត្រនៃក្រឡាអុកក្នុងការបំភាន់ភ្នែក។
ក្រោយបែកធ្លាយសម្លេង របស់លោក តែ គឹមឡុង នាយឈ្មួញទិញជ្រូកនេះហើយ។
ចាំមើលលោក ឧត្តមសេនីយ៍ទោ ឈុន ម៉ៅ ទទួលបន្ទុកគ្រប់គ្រងតំបន់១នៅចំនុច អូរបីជាន់ មានចំណាត់ការយ៉ាងណាវិញ ចំពោះពាក្យសម្តី បែកធ្លាយនេះ បានធ្វើអោយ ប៉ះពាល់ កិត្តិយសរបស់លោកយ៉ាងធ្ងន់ធ្ងរបែបនេះ។
ជុំវិញពាក់ព័ន្ធរឿងដឹកជ្រូកមិនស្របច្បាប់រាល់យប់
រាប់រយក្បាលចេញតាមច្រករបៀងនៃក្រវ៉ាត់ព្រំដែន កម្ពុជា ថៃ អូរបីជាន់និងច្រក របៀងផ្សេងៗទៀតនិងបែកធ្លាយ សម្លេង របស់លោក តែ គឹមឡុង នាយឈ្មួញទិញជ្រូកនេះ នៅថ្ងៃទី០២,០៥,២០២១នេះក្រុមការងារអ្នកសារព័ត៌មានយើងមិនអាចសុំការបំភ្លឺឫបកស្រាយពីមន្រ្តីជំនាញពាក់ព័ន្ធបានទេព្រោះគ្មានលេខទូរស័ព្ទ។
តែក្រុមការងារអ្នកសារព័ត៌មានយើង
រងចាំការបកស្រាយឫឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការ៕
នៅមានភាគបន្តរ
ដោយ៖សហការី