(កណ្តាល)៖ ប្រជាពលរដ្ឋក្នុងស្រុកល្វាឯម សម្តែងនូវទឹកចិត្តល្អរបស់ លោក កន សុខកាយ អភិបាលស្រុកល្វាឯម ខេត្តកណ្ដាល
ដែលបានចំណាយថវិកា ផ្ទាល់ខ្លួន និងដោយមានការចូលរួម ពីប្រជាពលរដ្ឋមួយចំនួន។
ក្នុងការទិញថ្ម ជាច្រើនរថយន្តមកចាក់ ឈូសឆាយ ដើម្បីជួសជុលផ្លូវ”ដើមចាន់”ប្រវែងជិត៨០០ម៉ែត្រ ទទឹង៥ម៉ែត្រ ស្ថិតនៅក្នុងភូមិអរិយក្សត្រ ឃ៉ំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។
សូមបញ្ជាក់ថាៈ ផ្លូវមួយខ្សែនេះកន្លងមកគឺរងការខូចខាតយ៉ាងខ្លាំង ដែល បណ្តាលអោយប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរ និងដឹកកសិផលផ្សេងៗ។
លុះដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ លោកអភិបាលស្រុក រួមទាំងសប្បុរសជន បានដាក់គ្រឿងចក្រ ឡានដឹកថ្ម ។
មកចាក់ថ្មធ្វើការជួយសម្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ បានធ្វើដំណើរបានដោយស្នាមញញឹម។
សប្បុរសជនៈ ដែលបានចូលរួមជាមួយលោកអភិបាលស្រុក រួមមាន៖
លោកស្រី វ៉ាន់ ស្រីធំ
លោក ហ៊ុល វិចិត្រ
លោក យីម សុភី
លោកស្រី ម៉ាយ៉ា
លោកស្រី វ៉ាន់ សុភាព
លោក ស៉ីសូតា
អ្នកស្រី ចន្តា
រួមទាំងប្រជាពលរដ្ឋផ្សេងទៀត។
សកម្មភាពទាំងនេះគឺជាការបង្ហាញពីសាមគ្គីភាព ភាតរភាព ភាពស្និតស្នាល រវាងអាជ្ញាធរ និងប្រជាពលរដ្ឋ ជាការរួមគ្នាក្នុងការអភិវឌ្ឍន៍មូលដ្ឋាន ឲ្យមានភាពល្អប្រសើរ និង រីកចម្រើន។
ប្រជាពលរដ្ឋក៏បានថ្លែងអំណរគុណចំពោះលោក កន សុខកាយ ដែលចំណាយថវិកាផ្ទាល់ខ្លួន ជួយសម្រួលផ្លូវមួយខ្សែនេះជូនប្រជាពលរដ្ឋ៕