ព័ត៌មានរាយការណ៍ ព័ត៌មានសន្តិសុខសង្គម

ខ្លាំងមែន!«អាក្របី»ទាញកាំភ្លើងវ៉ាន់ឡុង បាញ់ត្រូវប៉ូលិស១គ្រាប់ ផ្អើលនៅកណ្ដាលក្រុងសែនមនោរម្យដោយសារជម្លោះ!

(មណ្ឌលគិរី)៖ មន្ត្រីនគរបាលម្នាក់ បានរងរបួសធ្ងន់ដោយបៀមគ្រាប់កាំភ្លើង ជាប់នឹងដើមទ្រូង ហើយបានបញ្ជូនទៅ វះកាត់យកគ្រាប់ចេញ នៅមន្ទីរពេទ្យកាល់ម៉ែត្រ។

បន្ទាប់ពីរូបគាត់ រួមនិងប៉ូលិស២នាក់ទៀត ចុះល្បាត ទៅកន្លែងគេឈ្លោះគ្នា ហើយត្រូវ«អាក្របី»ទាញកាំភ្លើង វ៉ាន់ឡុង មកភ្ជង់អ្នកទំនាស់ បណ្ដាលឱ្យផ្ទុះចំដើមទ្រូងតែម្ដង។

ប៉ុន្តែអ្វីដែលចម្លែកនោះ គឺពេលកើតហេតុភ្លាមៗ សមត្ថកិច្ចមិនចាប់ខ្លួន អាក្របីនោះទេ ។
ជាហេតុនាំឱ្យអាក្របី មានឱកាសដឹកជញ្ជូនជនរងគ្រោះ រួចទើបគេចខ្លួនតាមសម្រួល។

ហេតុការណ៍បាញ់ប្រហារនេះ បានកើតឡើង នៅកណ្ដាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីយប់ទី០៤.០៨.២០២១ ប៉ុន្តែហាក់មានការលាក់បាំង?? ។

មហាជនទូទៅក៍ដូចជាមន្ត្រីរាជការ នៅភូមិភាគឥឦសាន ពិតជាបានស្គាល់និងខ្លាចរអាជាខ្លាំង។
ចំពោះ បុរសម្នាក់ដែលមាន រហ្សនាម«អាក្របី» ព្រោះគាត់ជាមនុស្សកោងកាច សាហាវ ។
អតីតជាមេការដឹកជញ្ជូនឈើខុសច្បាប់ទៅវៀតណាម នឹងជាមនុស្ស ដែលអ្នកធំទុកចិត្ត សម្រាប់ប្រើឱ្យ«កាងបទល្មើស» ។
ក្នុងបំណងបន្លាចអ្នកកាសែត និងពលរដ្ឋ កុំឱ្យរាំងស្ទះរាល់សកម្មភាព ដឹកជញ្ជូនឈើ កាលពីកន្លងទៅ។

ជុំវិញករណីនេះដែរស្នងការរងខេត្តមណ្ឌលគិរីម្នាក់ បានអះអាងប្រាប់អ្នកសារព័ត៌មានថា «អាក្របី»ពិតជាបានផ្ទុះអាវុធ បណ្ដាលឱ្យរបួសនគរបាលម្នាក់ ប្រាកដមែន។

ដោយបៀមក្បាលគ្រាប់ជាប់សាច់ និងបានបញ្ជូនទៅវះកាត់យកគ្រាប់ចេញនៅមន្ទីរពេទ្យកាល់ម៉ែត្រ រួចរាល់ហើយ។

ចំពោះមូលហេតុ នៃការផ្ទុះអាវុធលោកស្នងការរងថា៖ នៅមុនពេលកើតហេតុ មានបុគ្គល១គ្រួសារ បានឈ្លោះប្រកែកគ្នា។

ខណៈនោះ«អាក្របី»បានទៅចាប់មិត្តភ័ក្ដ ខ្លួន ដែលកំពុងមានទំនាស់ ក្នុងបំណងនាំ និងហៅទៅផឹកស៊ី។
ដោយ«អាក្របី» បានទាញកាំភ្លើងវ៉ាន់ឡុង ភ្ជង់មិត្តភ័ក្ដិដែលកំពុងមានទំនាស់ ឱ្យទៅជាមួយខ្លួន។
ប៉ុន្តែបុរសនោះបដិសេធ ក្រាញមិនព្រមទៅ រហូតឈានដល់ចាប់ប្រទាញប្រទង់គ្នា ។

បណ្ដាលឱ្យផ្ទុះកាំភ្លើងវ៉ាន់ឡុង១គ្រាប់ ចំដើមទ្រូង មន្ត្រីប៉ូលិសម្នាក់ ក្នុងចំណោមគ្នា៣នាក់ ដែលកំពុងឈរក្បែរគេឈ្លោះគ្នា។

ពេលផ្ទុះអាវុធហើយ អ្នកមានទំនាស់បានប្រាប់«អាក្របី»ថា បើគេត្រូវគ្រាប់ហើយម៉េចមិនយកគេទៅព្យាបាល.?។
ពេលនោះ«អាក្របី»និងអ្នកនៅទីនោះ បានដឹកជញ្ជូនជនរងគ្រោះទៅសង្គ្រោះ ។

បើតាមលោកស្នងការរង គឺរហូតមកទល់ពេលនេះ ជនរងគ្រោះជាមន្ត្រីប៉ូលិស ត្រូវបានគ្រូពេទ្យនៅ {មន្ទីរពេទ្យកាល់ម៉ែត្រ}ធ្វើការសង្គ្រោះនិងវះកាត់រួចរាល់ហើយ។

ជាមួយគ្នានោះ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានប្រាប់អ្នកសារព័ត៌មានថា៖ ករណីខាងលើ គឺនគរបាលយុត្តិធម៌ កំពុងបំពេញនីតិវិធី។ដើម្បីបញ្ជូនសំណុំរឿង មកអយ្យការអមសាលាដំបូងខេត្ត ខណៈជនដៃដល់ពុំទាន់ចាប់ខ្លួនបាន៕

adm

Leave a Reply

Your email address will not be published. Required fields are marked *