(ព្រៃវែង)៖ លោក ហ៊ន និងគ្នាប៉ុន្មានអ្នកទៀត ជាអ្នកសារព័ត៌មាន
បានចុះទៅយកព័ត៌ពិតជាក់ស្តែង នៅកន្លែងសង្វៀនជល់មាន់ របស់ឈ្មោះ រិន ដែលជាទាហាន ដែលគេល្បីឈ្មោះ ជាយូរយាណាស់មកហើយ ដែលគ្មានអាជ្ញាធរមានសមត្ថកិច្ចណាហ៊ានបង្រាប។
ជាក់ស្តែងនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១នេះ ក្រុមអ្នកសារព័ត៌មាន មានលោក ផាត់ ហ៊ន និងអ្នកផ្សេងទៀត ចុះយកផ្តិតរូបភាពជាក់ស្តែង ត្រូវក្រុមអ្នកញៀនល្បែងបញ្ជល់មាន់និងអាប៉ោង ដេញវាយរត់បាតជើងស ព្រាតដែលស្ថិតនៅភូមិព្រែកគុយ ឃុំគោខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ហើយអ្នកវាយនោះគេស្គាល់ថា៖ ជាម្ចាស់សង្វៀនជល់មាន់និងអាប៉ោង ដែលមានឈ្មោះថា៖ លោក រិន ដែលមានតួនាទី ជាទាហាន។
ពាក់ព័ន្វករណីនេះ លោកសួន សំអឿន អធិការស្រុកកំពង់ត្របែកខេត្តព្រៃវែងបានឲ្យដឹងថា៖ ពិតជាមានលេងមែន តែទើបបាន១គូរ២គូតែប៉ុន្នោះ តែត្រូវសារព័ត៊មានទៅដល់ ហើយកើតជាជម្លោះតែម្តងទៅ ហើយជម្លោះនេះត្រូវបានបញ្ចប់គ្នាអស់ហើយ។
ហើយមហាជននិងអ្នកសារព័ត៌មានក្នុងស្រុករងចាំមើលថា៖ តើអាជ្ញាធរនឹងមន្ត្រីពាក់ព័ន្វនៅ ស្រុកកំពង់ត្របែក និងខេត្តព្រៃវែងមានវិធានការបែបណាទៅលើម្ចាស់សង្វៀនជល់មាន់និងអាប៉ោងដែលហ៊ានបើកលេង ប្រឆាំងរាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល និងខុសបំរាមគោ ច របស់រដ្ឋបាលខេត្តព្រៃវែងផងនោះ,,,?។
សូមឯកឧត្តមជា សុមេធី អភិបាលខេត្តព្រៃវែង និងឯកឧត្តមព្រំ សន្ធរ មេត្តា គួរតែមានចំណាត់ការ ទៅលើក្រុមជនដៃដល់និងម្ចាស់សង្វៀនជល់មាន់និងអាប៉ោងដែលហ៊ានបើកលេងល្មើសបំរាមរបស់រដ្ឋាភិបាលនិងក្រសួងសុខាភិបាល មិនអោយមានកាជួបជុំ ម្នាក់នេះផងទាន!។
ដើម្បីជាការព្រមាន កុំឲ្យ មានអ្នកផ្សេងៗទៀតល្មើសនិងបំរាមរដ្ឋាភិបាលនិងក្រសួងសុខាភិបាលដាក់ឲ្យអនុវត្តន៍ច្បាប់ទាំងនេះ,,,!។