(ព្រៃវែង)៖ ផ្ដើមចេញពីទំនាស់ដណ្ដើមដីអតីតឡូត៍នេសាទលេខ២”បឹងលលាដ៍”ត្រង់ចំណុចព្រែកមាស.ទំហំជាង០៦ហិកតា ក្នុងភូមិតាព្រះ ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។
ដែលបានអូសបន្លាយរយៈពេលជាង៤ឆ្នាំមកហើយ ពុំទាន់ចប់។
ពលរដ្ឋអះអាងថា៖ លោក ម៉ែន សារឿន មេឃុំព្រែកតាសរ.ស្រុកពោធិ៍រៀង ជាអ្នកបើកភ្លើងខៀវ ឱ្យបុគ្គល១គ្រួសារ ចូលកាន់កាប់ អាស្រ័យផលលើដី កំពុងមានទំនាស់ទាំងបំពាន។
ស្របពេលដែលតុលាការ ចេញដីកា រក្សាការពារ មិនអោយបុគ្គលរូបនោះ ចូលកាន់កាប់ឬអាស្រ័យផលជាដាច់ខាត។
ប៉ុន្តែករណីនេះលោកមេឃុំព្រែកតាសរ បដិសេធថា៖ លោកមិនបានអនុញ្ញាតឱ្យគេចូលកាន់កាប់ទេ ពោលគឺគេចូលកាន់កាប់ដោយខ្លួនឯង។
ជុំវិញរឿងរ៉ាវនេះអ្នកស្រី សេង ស៊ីវឡាង អាយុ៦០ឆ្នាំ នៅភូមិតាព្រះ ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។
បានលើកឡើងថា៖ ដីប្រាំងរបស់គាត់ទំហំជាង០៦ហិកតា ស្ថិតនៅ”បឹងលលាដ៍”ចំណុចព្រែកមាស ភូមិតាព្រះ ឃុំព្រែកតាសរ។
ត្រូវបានឈ្មោះ ចិន ផល ភេទប្រុសអាយុ៥៨ឆ្នាំ នៅភូមិព្រែកក្រូច ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។
ចូលកាន់កាប់រំលោភយកទាំងបំពាន.ដោយមានអាជ្ញាធរ.ភូមិ.ឃុំ.ជាអ្នកកាងពីក្រោយ និងសម្រួលឱ្យឈ្មោះ ចិន ផល រំលោភយក។
អ្នកស្រី សេង ស៊ីវឡាង បន្តថា៖ ដីនោះអ្នកស្រីបានទិញពីអ្នកភូមិចំនួន២គ្រួសារ កាលពីឆ្នាំ១៩៩៧មកម្លេះ និងបានកាន់កាប់រហូតមក។
លុះដល់ឆ្នាំ២០១៦ ស្រាប់តែលេចឈ្មោះ ចិន ផល មកដាក់គ្រឿងចក្រឈូសឆាយរំលោភយក.ដោយផ្អែកថា៖ អាជ្ញាធរមូលដ្ឋាន ជាអ្នកអនុញ្ញាតអោយ ។
ទើបកើតជាទំនាស់អ្នកស្រី សេង អ៊ីវឡាង ប្ដឹងឈ្មោះ ចិន ផល ទៅតុលាការខេត្តព្រៃវែង រហូតដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១។
តុលាការ បានសម្រេចចេញដីកា រក្សាពារមិនអោយឈ្មោះ ចិន ផល ចូលកាន់កាប់ឬអាស្រ័យផលលើដីនោះឡើយ។
ប៉ុន្តែផ្ទុយទៅវិញបុគ្គលឈ្មោះ ចិន ផល មិនគោរពតាម ដីកាសម្រេរបស់តុលាការ នោះទេ។
ដោយបន្តកាន់កាប់ឈូសឆាយ ធ្វើកសិកម្មដាំដុះស្រូវលើដីនោះយ៉ាងគឃ្លើនដដែលៗ។
បើគិតមកដល់ថ្ងៃទី១៤.០១.២០២២នេះ
ស្រូវដែលបុគ្គលឈ្មោះ ចិន ផល ដាំដុះលើដីនោះ បានលូតលាស់ពណ៌ខៀវខ្ចីពេញស្រែទៅហើយ។
ខណៈអាជ្ញាធរមូលដ្ឋាន មិនហាមឃាត់ ឬចូលរួមទប់ស្កាត់ អនុវត្តតាមដីកាតុលាការឡើយ។
បង្កជាលក្ខណៈងាយស្រួល ដល់បុគ្គល ចិន ផល ក្នុងការកាន់កាប់ដីដោយខុសច្បាប់ និងមិនគោរពតាមការសម្រេចរបស់តុលាការ។
ករណីនេះអ្នកស្រី សេង អ៊ីវឡាង កំពុងរៀបចំពាក្យបណ្ដឹង ប្ដឹងបុគ្គល ចិន ផល ពីបទ៖ មិនគោរពតាមការសម្រេចរបស់តុលាការ.រំលោភកាន់កាប់ដីដោយខុសច្បាប់។
ជាការឆ្លើយតបលោក ចាន់ សំអាង មេភូមិតាព្រះ បានប្រាប់សារព័ត៌មាននៅល្ងាចថ្ងៃទី១៤.០១.២០២២ ថា៖ ដីនោះជាដីសាធារណៈរបស់រដ្ឋ ព្រោះជាអតីតឡូត៍នេសាទលេខ២”បឹងលលាដ៍”ចំណុចព្រែកមាស។
លោកមេភូមិ បន្តថា៖ ក្រោយពេលរដ្ឋាភិបាលរំសាយឡូត៍នេសាទ ស្រាប់តែពលរដ្ឋចូល ទន្ទ្រានកាន់កាប់ដីឡូត៍លេខ២ ត្រង់ចំណុចខាងលើ យកធ្វើជាកម្មសិទ្ធ។
ទន្ទឹមនិងនោះលោក ចាន់ សំអាង ក៍បានទទួលស្គាល់ដែរថា អ្នកស្រី សេង អ៊ីវឡាង ពិតជាបានទិញដីពីគេប្រាកដមែន។
រីឯឈ្មោះ ចិន ផល ពុំបានទិញទេគឺចូលទន្ទ្រានកាន់កាប់ជាក់ស្ដែង។
ចំណែកលោក ម៉ែន សារឿន មេឃុំព្រែកតាសរ បានថ្លែងថា៖ ដីនោះអ្នកស្រី សេង អ៊ីវឡាង បានទិញមែនតែធ្វើមួយឆ្នាំក៍ទុកចោល.ចំណែកឈ្មោះ ចិន ផល ចូលកាន់កាប់រហូតមក។
ក្នុងនោះលោកមេឃុំ បានបដិសេធថាលោកមិនបានអនុញ្ញាតឱ្យឈ្មោះ ចិន ផល ចូលកាន់កាប់នោះទេ គឺគេចូលធ្វើដោយខ្លួនឯង ខណៈរឿងដល់ដៃតុលាការ។
ទោះជាយ៉ាងណាក៍ដោយអ្នកស្រី សេង អ៊ីវឡាង សូមស្នើរយ៉ាងទទូច ដល់លោក ជា សុមេធី អភិបាលខេត្តព្រៃវែង ក៍ដូចជាក្រសួងពាក់ព័ន្ធ។
ជាពិសេសគឺសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជួយអន្តរាគមន៍ ចាត់វិធានការផ្លូវច្បាប់លើបុគ្គលឈ្មោះ ចិន ផល និងដោះស្រាយដីនេះ ដោយក្ដីអនុគ្រោះផងចុះ៕កែសម្រួលអត្ថបទនិងរូបភាព ប្រភព ដើមរាំង