(ក្រុងប៉ោយប៉ែត)៖ ថ្ងៃសៅរ៍ ៥កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនិងក្រុមការងារបានចុះពិនិត្យស្ថានភាពទឹកនៅចំណុចសំណង់ទ្វារទឹកកម្ពុជា-ចិន និងទីតាំងទំនាបមួយចំនួនក្នុងភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ដោយស្ថានភាពទឹកនៅតែមានការកើនឡើងគួរអោយកត់សម្គាល់ ហើយទីតាំងទំនាបមួយចំនួនត្រូវបានជន់លិចជាបណ្តើរៗផងដែរ។
ជាមួយគ្នានោះ លោក គាត ហ៊ុល ក៏សូមអំពាវនាវដល់បងប្អូនបករជាពលរដ្ឋដែលរស់នៅតាមបណ្តោយរ៉បអូរព្រំដែនកម្ពុជា-ថៃ និងតំបន់ទំនាបទាំង៣សង្កាត់ សូមមានការប្រុងប្រយ័ត្នអោយបានខ្ពស់បំផុត៕