ព័ត៌មានរាយការណ៍

ល្បែងសុីសងជល់មាន់និងអាប៉ោង១កន្លែង នៅស្រុកសន្ទុក កំពុងបើកដំណើរការរាល់ថ្ងៃ សមត្ថកិច្ចមិនបង្ក្រាប!

(ខេត្តកំពង់ធំ)៖ ទីតាំងបើកល្បែងស៊ីសងខុសច្បាប់ខ្នាតធំដុះស្លែ១កន្លែង”ត្រង់ចំណុចអូរសោម”ស្ថិតនៅភូមិគគីតាំងរ៉េន ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។ កំពុងបើកដំណើរការរាល់ថ្ងៃ ដោយលេងភ្នាល់ចាក់លុយធំៗ យ៉ាងគគ្រឹកគគ្រេងបំផុត..! ។ ខណៈសមត្ថកិច្ចមើលមិនឃើញ និងគ្មានវិធានការទប់ស្កាត់ ឬបង្ក្រាបសោះឡើយ..!។ ជាហេតុនាំឱ្យ ម្ចាស់អាជីវកម្ម បើកល្បែងស៊ីសងខុសច្បាប់មួយនេះ «អាចដកតុង និងប្រមូលប្រាក់ចំណេញ»បានរាប់លានរៀលក្នុង១ថ្ងៃៗ ដើម្បីយកទៅរត់ការ និងចំណាយផ្សេងៗ…!។ ប៉ុន្តែករណីលោក ឡង គីសឹង អភិបាលស្រុកសន្ទុក បានថ្លែងថា.សមត្ថកិច្ច(បង្ក្រាបរួចហើយ)។ សេចក្ដីរាយការណ៍ បានបង្ហើបប្រាប់«សារព័ត៌មាន»ថាៈ “បនល្បែង”ដែលជាសង្វៀនជល់មាន់.បៀរ.អាប៉ោង.ខ្នាតធំត្រង់ចំណុចខាងលើ…!។ គឺបានបើកដំណើរការរាល់ថ្ងៃ ជាយូរ ខែមកហើយ ពុំមែនទើបនឹងបើកលេងល្បែង១ខែ ឬ២ខែនេះទេ ដែលគេអាចហៅបានថា ជាសង្វៀនល្បែងដុះស្លែ..!។ ជាក់ស្ដែងៈ នៅថ្ងៃទី១៩.០៣.២០២៤ ម្សិលមិញ មានក្រុមអ្នកញៀនល្បែង រាប់សិបនាក់ បានប្រមូលផ្ដុំគ្នា លេងល្បែង.បញ្ជល់មាន់និងអាប៉ោង.យ៉ាងច្រើនកុះករ…!។ ដោយពួកគេ លេងភ្នាល់ចាក់លុយក្នុងមាន់ជល់១គូៗ ចាប់ពី១០លានទៅរៀល ២០លានរៀលឯណោះ!។ ពោលគឺ ភ្នាល់ចាក់លុយច្រើន ឬតិចទៅតាមការណាត់គ្នា និងគូ.ពិសេស..!។ ប្រភពដដែលបន្តថាៈ ម្ចាស់សង្វៀននិងជាអ្នកបើកបនល្បែងខ្នាតធំ”ត្រង់ចំណុចអូរសាម”ស្ថិតនៅភូមិគគីតាំងរ៉េន ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។ គឺឈ្មោះ […]