ព័ត៌មានសន្តិសុខសង្គម

កំលាំងនគរបាលស្រុកស្អាង បានឃាត់ខ្លួនជើងខ្លាំងម្នាក់ ក្នុងករណីគំរាមសម្លាប់ ទៅលើប្តីប្រពន្ធមួយគូ.!

(កណ្តាល)៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល «ព្រែកគយ» សហការជាមួយកម្លាំងប្រជាការពារ បានចុះទៅដល់កន្លែងកើតហេតុ រួចបានឃាត់ខ្លួនជនសង្ស័យឈ្មោះ «អាត គីមហ៊»ពីបទគំរាមស្លាប់មនុស្សដោយចេតនា ក្រោយបានជិះរ៉ឺម៉កកង់បី មកផ្ទះជនរងគ្រោះ ដោយមានកាន់ដាវនឹងដៃចំនួន ០៣ដើម ហើយបានស្រែកគំរាមចង់កាប់សម្លាប់មកលើ ឈ្មោះ សេង ម៉ៅ និង ប្រពន្ធ បណ្ដាលអោយមានការភ្ញាក់ផ្អើលជាខ្លាំង ។

ហេតការណ៍មួយនេះ បានកើតឡើងវេលាម៉ោង ១៧ និង ០០នាទី នៅចំណុចភូមិព្រែកតាជ្រូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។

មូលហេតុដោយសារតែ ជនរងគ្រោះជាប្តីប្រពន្ធទាំង២នាក់នោះ បានមកទៀរប្រាក់បងប្អូនរបស់ជន
សង្ស័យ មុនការកំណត់ដែលត្រូវសង ទើបធ្វើអោយរូបគេខឹងយ៉ាងខ្លាំង រហូតបាននាំគ្នា ទៅគំរាមសម្លាប់ប្តីប្រពន្ធទាំង២នាក់នោះ ដល់ផ្ទះតែម្តង ។

ពេលនេះសមត្ថកិច្ចនគរបាលស្រុកស្អាងបានធ្វើក៏សាងសំនុំរឿង និងធ្វើសំណាករកមេរោគកូវីត១៩ លើជនសង្ស័យ «អាត គីមហ៊»រួចហើយ លទ្ធផលគឺៈ អវិជ្ជមាន ។
អត្ថបទដោយ ៖សុវណ្ណារាជ រតនា

adm

Leave a Reply

Your email address will not be published. Required fields are marked *