ព័ត៌មានរាយការណ៍

អាជីវករ នៅតែបន្តលក់ដូរលើចិញ្ចើមផ្លូវជុំវិញផ្សារដងទង់ ដោយពុំខ្លាចជំងឺកូវីដ-១៩នោះឡើយ បើទោះជាអាជ្ញាធរបានសម្រេចបិទផ្សារដងទង់ជាបណ្តោះអាសន្នយ៉ាងណាក្តី.!

កោះកុង ÷ បន្ទាប់ពីអាជ្ញាធរខេត្តកោះកុង បានសម្រេចធ្វើការបិទផ្សារដងទង់ជាបណ្តោះអាសន្ន ក្រោយមានការផ្ទុះឡើងនូវជំងឺកូវីដ-១៩ជាបន្តបន្ទាប់ លើក្រុមអាជីវករលក់ដូរជាច្រើននាក់ ឃើញថាសកម្មភាពលក់តាមកញ្ជឺ កញ្ច្រែង ល្អី នូវតែបន្តសកម្មភាពលក់ដូរយ៉ាងណាធិបតេយ្យនៅតាមចំណីផ្លូវមួយចំនួនជុំវិញផ្សារដងទង់ ដោយសកម្មភាពនេះ បានស្តែងចេញនូវការមិនខ្លាចញញើតទៅនិងការឆ្លងនូវជំងឺកូវីដ-១៩នោះឡើយ ខណៈអាជ្ញាធរគ្រប់ជាន់ថ្នាក់ក្នុងខេត្តកោះកុង កំពុងសម្តែងនូវក្តីបារម្ភលើបញ្ហាគ្មានទីតាំងសម្រាប់ដាក់អ្នកជំងឺកូវីដ ។

សកម្មភាពនេះបានធ្វើអោយមហាជនមួយចំនួន មានការហួសចិត្តនូវទង្វើអាជីវករមួយចំនួនខាងលើ ដែលពួកគាត់ ហាក់ពុំព្រមចូលរួមជាមួយអាជ្ញាធរក្នុងការទប់ស្កាត់នូវការឆ្លងរីករាលដាលនូវជំងឺដ៏កាចសាហាវចូលក្នុងសហគមន៍ ខណៈជំងឺនេះបានឆ្លងរាលដាលស្ទើរពាសពេញផ្សារដងទង់ទៅហើយ ។

ដោយឡែកពលរដ្ឋមួយចំនួន ក៏បានធ្វើការស្នើរសុំដល់ លោក ម៉ក់ ណុច ប្រធានផ្សារដងទង់ មេត្តាធ្វើការបាញ់ថ្នាំសម្លាប់មេរោគក្នុងបរិវេណផ្សារដងទង់ផង ដើម្បីកុំអោយឆ្លងជំងឺដល់អាជីវករ ក្រោយពេលបើកដំណើរការលក់ដូរក្នុងផ្សារឡើងវិញ ។

ជុំវិញបញ្ហានេះដែរ អ្នកគ្រប់គ្រងផ្សារដងទង់បានថ្លែងអោយដឹងថា គាត់ពុំមានសិទ្ធិក្នុងការហាមឃាត់ក្រុមអាជីវករទាំងនោះឡើយ ខណៈការលក់ដូរនេះ មិនស្ថិតក្រោមការគ្រប់គ្រងរបស់ផ្សារនោះទេ គឺស្ថិតក្រោមដែនសមត្ថកិច្ចរបស់អាជ្ញាធរជំនាញ និងសមត្ថកិច្ចសណ្តាប់ធ្នាប់នៃអធិការក្រុងខេមរភូមិន្ទ ។

adm

Leave a Reply

Your email address will not be published. Required fields are marked *