ព័ត៌មានសន្តិសុខសង្គម

នារីស្រស់សោភា៣នាក់បើករថយន្តមួយគ្រឿងលឿនពេក ជ្រុលចង្កូតទៅបុករបងផ្ទះគេបាក់ខ្ទេចខ្ទីរបណ្តាលអ្នកទាំង៣នាក់រងរបួសធ្ងន់.!

(ភ្នំពេញ)៖ រថយន្តទំនើបមួយគ្រឿងត្រូវអ្នកបើកបរប្រើល្បឿនលឿនទៅបុករបងថ្មផ្ទះពលរដ្ឋបណ្ដាលឱ្យបាក់រាបដល់ដី រីឯរថយន្តខូចខ្ទេចមួយកំណាត់មុខ។

ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្ដោយផ្លូវបេតុងទៅភូមិកោះនររា ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញកាលពីវេលាម៉ោង៩យប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១។

ប្រជាពលរដ្ឋ បានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តបង្កម៉ាកតូយូតាឡិចស៊ីសពាក់ផ្លាកលេខភ្នំពេញ 2BI-7033 បើកបរដោយនារីម្នាក់ និងមាននារី២នាក់រួមដំណើរផងដែរ។រថយន្តបើកក្នុងល្បឿនលឿនមកដល់កន្លែងកើតហេតុក៏រេចង្កូតទៅបុករបងថ្មផ្ទះពលរដ្ឋបណ្ដាលឱ្យបាក់រាបដល់ដី រីឯរថយន្តបានខ្ទេចផ្នែកខាងមុខទាំងស្រុង និងនារី៣នាក់នោះ រងរបួសធ្ងន់។


ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកអន្តរាគមន៍ឱ្យតំណាងរថយន្តបង្ក និងម្ចាស់ផ្ទះចរចាគ្នា ។ដោយភាគីខាងរថយន្តព្រមចេញថ្លៃជួសជុលទាំងអស់នៃការខូចខាតរបងផ្ទះនោះដើម្បីបញ្ចប់រឿង៕

adm

Leave a Reply

Your email address will not be published. Required fields are marked *