(កំពង់ឆ្នាំង)៖ រដ្ឋបាលខេត្តកំពង់ឆ្នាំងបានសម្រេចបិទ ផ្សារសាលាលេខ៥ ក្នុងភូមិសាលាលេខ៥ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ជាបណ្ដោះអាសន្ន រហូតដល់មានការសម្រេចជាថ្មី។
អាជ្ញាធរ សម្រេចបិទជាបណ្ដោះអាសន្នផ្សារសាលាលេខ៥ ចាប់ពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ តទៅរហូតដល់មានការសម្រេចជាថ្មី។ការបិទជាបណ្តោះអាសន្នទីតាំងនេះ ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ក្នុង ព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ” បន្ទាប់ពីបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ធ្លាប់បានចេញ-ចូលទីតាំងខាងលើ។
អំឡុងពេលបិទជាបណ្តោះអាសន្ននេះ រដ្ឋបាលខេត្តមានវិធានការហ៊ុមព័ទ្ធទីតាំងទាំងមូលជាបណ្ដោះអាសន្ន, ផ្អាកសកម្មភាពលក់ដូរ និងការចេញ-ចូលទីតាំងនេះជាបណ្តោះអាសន្ន,ស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្ទាល់ ឬប្រយោល ដើម្បីធ្វើចត្តាឡីស័ក និងយកសំណាក៕