ភ្នំពេញ៖ ទន្ទឹមជាមួយការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល ក៏មានបុគ្គលមួយចំនួនប្រឈមនឹងការប្រើប្រាស់ ដោយខ្វះការ ប្រុងប្រយ័ត្ន រហូតបង្កជាឱកាសដល់ជនទុច្ចរិត ប្រើភាពចន្លោះប្រហោង ទៅជាការឆបោក គ្រប់រូបភាព ធ្វើឲ្យមាន ជនរងគ្រោះ ជាច្រើនត្រូវបានខាតបង់ប្រាក់កាស រហូតមានជនរងគ្រោះខ្លះ រងសម្ពាធផ្លូវចិត្តគិតខ្លីឈានទៅដល់ ការធ្វើអត្តឃាតក៏មាន។ កន្លងមកមានការឆបោកតាមរយៈហ្វេសប៊ុក ដោយជនទុច្ចរិត ប្រើរូបភាពស្រីស្អាតឬប្រុសសង្ហា បង្កើតជាគណនី ក្លែងបន្លំ បោកបញ្ឆោតលួងលោមស្នេហាជាមួយជនរងគ្រោះ រហូតឈានទៅដល់ការបោកប្រាស់ ប្រាក់កាសអស់ ជាច្រើន ហើយក៏មានករណីខ្លះទៀត ជនទុច្ចរិតបានប្រើគណនីហ្វេសប៊ុកក្លែងក្លាយ បន្លំជាអ្នកមាន ឬជាសប្បុរសជន ធ្វើជាមានចិត្តចង់ជួយជនរងគ្រោះ ដោយបញ្ឆោតថាបានផ្ញើ វត្ថុមានតម្លៃ ឬថវិកា ឲ្យមកជនរងគ្រោះ ចុងក្រោយបង្កើតឧបសគ្គផ្សេងៗ បញ្ឆោតឲ្យជនរងគ្រោះផ្ញើប្រាក់ត្រឡប់ទៅវិញដើម្បីដោះស្រាយបញ្ហា ក្លាយទៅជាការខាតបង់ម្តងហើយម្តងទៀត។ ហើយក៏មានករណីឆបោកតាមការតេទូរស័ព្ទ ដោយជនទុច្ចរិត បានប្រើវិធីសាស្ត្រ ចុចលេខទូរស័ព្ទសម្រាប់តេ តាមការចៃដន្យ បោកបញ្ឆោតជនរងគ្រោះថា ត្រូវរង្វាន់ឬត្រូវឆ្នោតផ្សងសំណាងខ្នាតធំ ហើយក៏បញ្ឆោតឲ្យជនរងគ្រោះ ផ្ទេរប្រាក់ខ្លះ ត្រឡប់ទៅវិញ ដើម្បីជាថ្លៃសេវាប្តូរយករង្វាន់ និងខ្លះទៀតក្លែងជាសាច់ញាតិជនរងគ្រោះ ហើយកុហក់ថាខ្លួនជួបគ្រោះថ្នាក់ចរាចរណ៍ ឬជួបឧបទ្ទហេតុផ្សេងៗ រួចក៏បញ្ឆោតបំភ័យឲ្យជនរងគ្រោះខ្វះការប្រុងប្រយ័ត្ន រហូតផ្ញើប្រាក់ជាច្រើន យកទៅដោះស្រាយបញ្ហាភ្លាមៗ ក៏ក្លាយជាការខាតបង់ប្រាក់កាស តាមល្បិចបោកបញ្ឆោតរបស់ជនល្មើស។ […]
កាលពី រសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ជិះម៉ូតូធំមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1HT-6262 ដែលបើកបរតាមបណ្តោយផ្លូវហាណូយ ក្នុងទិសដៅពីត្បូងទៅជើង រហូតមកដល់ចំណុចកើតហេតុ មានរថយន្តស៊េរីទំនើបម៉ាក RANGE ROVER មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AB-0089 ដែល បើកឆ្លងផ្លូវពីលិចទៅកើត មកដល់ហួសពាក់កណ្តាលផ្លូវ សង្ស័យវាក់អើចាប់ហ្រ្វាំងមិនទាន់ ទើបបណ្តាលឲ្យម៉ូតូជ្រុលទៅបុកចំហៀង រថយន្តពេញទំហឹង បណ្តាលឲ្យដួលរងការខូចខាតទាំងសងខាង ចំណែកអ្នកបើកបររបួសធ្ងន់ បញ្ជូនទៅសង្រ្គោះភ្លាមៗ ។សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញចុះដល់ទីតាំង និងរាយការណ៍បន្តទៅការិយាល័យចរាចរជើងគោក របស់ស្នងការក្រុង ចុះវាស់វែងយកមធ្យោបាយទាំង ២ គ្រឿងទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយ ៕
(ខេត្តស្វាយរៀង )៖យ៉ាងហោចណាស់ មានជនជាតិវៀតណាមស្រី-ប្រុសប្រមាណជាង២០០នាក់ បាននាំគ្នាសម្រុកចេញតាមច្រកទ្វារព្រំដែនអន្តរជាតិបាវិតដើម្បីឆ្លងដែនទៅប្រទេសវៀតណាមវិញ ដោយសមត្ថកិច្ចដាក់ការសង្ស័យថា ជាអំពើជួញដូរមនុស្សពេលមានអាជ្ញាធរចុះពិត្យតាមកាស៊ីណូក្នុងក្រុងបាវិតត្រូវថៅកែដឹកចេញ ដើម្បីគេចពីការផាកពិន័យពីសមត្ថកិច្ច និងសង្ស័យជនជាតិវៀតណាមទាំងនោះ ចូលមកធ្វើការនៅក្នុងកាស៊ីណូដោយខុសច្បាប់ ឬថៅកែកាស៊ីណូប្រើល្បិចគ្មានប្រាក់បើកឲ្យបុគ្គលិកធ្វើចលាចលឱ្យបុគ្គលិកជាជនជាតិវៀតណាមរត់ចេញធ្វើឱ្យផ្អើលដល់មហាជន ក៏ដូចជា អាជ្ញាធរនិងសមត្ថកិច្ចតែម្តង ហើយគិតដល់វេលាម៉ោង៤និង១៤នាទីរសៀលថ្ងៃទី២៥ តុលា សមត្ថកិច្ចនៅមិនទាន់បញ្ជាក់ពីមូលហេតុចេញនេះទេ ។ បើតាមសមត្ថកិច្ចក្រុងបាវិតបានឲ្យដឹងថា ករណីផ្ទុះចលាចលនេះកើតឡើងនៅវេលាម៉ោង៤និង០០នាទីព្រឹកថ្ងៃទី២៥ តុលា ស្ថិតនៅចំណុចខាងមុខកាស៊ីណូឃីងក្រោណ ក្បែរច្រកទ្វារព្រំដែនអន្តរជាតិបាវិត សង្កាត់បាវិត ក្រុងបាវិត ខេត្ដស្វាយរៀង។ ប្រភពបន្តថា មុនពេលកើតហេតុ គេឃើញរថយន្តក្រុងមួយគ្រឿងដឹកជនជាតិវៀតណាមប្រមាណជា៥០នាក់បម្រុងចេញពីក្រុងបាវិត ឆ្ពោះទៅរាជធានីភ្នំពេញ ខណៈរថយន្តចេញមកដល់លើផ្លូវជាតិលេខ១ ស្រាប់តែមានជនជាត់វៀតណាមប្រមាណ១៥នាក់បានស្ទាក់រថយន្ត ហើយយកដុំថ្ម គប់រថយន្តបង្ខំឲ្យរថយន្តឈប់អ្នកនៅក្នុងរថយន្តបាននាំគ្នាវាយកញ្ចក់រថយន្តលោតចុះតាមបង្អួចខ្លះចុំតាមទ្វារបង្កឲ្យភ្ញាក់ផ្អើលតែម្តង ។ ប្រភពបន្តទៀតថា ដោយកាលពីវេលម៉ោង០៣ និង១៥នាទីយប់ទៀបភ្លឺ មានរថយន្តក្រុងចំនួន២គ្រឿងបានដឹកជនជាតិវៀតណាមចេញពីកាស៊ីណូ ម្តុំកាស៊ីណូឃីងក្រោណ និងកាស៊ី ម៉ុកបាយ ក្រុងបាវិតប្រមាណ១០០នាក់ឆ្ពោះទៅរាជធានីភ្នំពេញ លុះដល់ចំណុចស្ពានទន្លៀងទី២ ស្ថិតនៅភូមិទន្លៀង ឃុំរមាំងថ្កោល ស្រុកស្វាយទាប គឺជនជាតិវៀតណាមទាំងនោះ បានភ័យនាំគ្នាគោះរថយន្តឲ្យឈប់រួចនាំគ្នាចុះពីរថយន្តរត់គេចខ្លួនផងដែរ។ ចំណែកប្រភពមួយទៀតបានបង្ហើបឲ្យដឹងថា កាលពីយប់ទៀបភ្លឺថ្ងៃទី២៤ តុលា ២០២២ មានករណីចាប់បង្ខាំងមនុស្ស នៅក្នុងអគារមួយខាងក្រោយកាស៊ីណូឃីងក្រោណ ស្ថិតនៅភូមិបាវិតកណ្តាលសង្កាត់បាវិតក្រុងបាវិត ដោយជនរងគ្រោះជាជនជាតិវៀតណាមចំនួន០៣នាក់ […]