ព័ត៌មានសន្តិសុខសង្គម

ទីបំផុត ! សមត្ថកិច្ចវាយខ្នោះមេឈ្មួញឈើឈ្មោះ លោកស្រី ជិន អូនជាមេខ្លោងប្រមូលទិញឈើពីតំបន់ព្រៃឡង់ និងជំនាញជេរប្រមាថ សមត្ថកិច្ច អាជ្ញាធរ!

(ភ្នំពេញ)៖ កាលពី រសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ

មេឈ្មួញឈើឈ្មោះ លោកស្រី ជិន អូន ដែលតាមរបាយការណ៍ បានបញ្ជាក់ថា៖ ជាមេខ្លោងប្រមូលទិញឈើពីតំបន់ព្រៃឡង់ និងជំនាញជេរប្រមាថ សមត្ថកិច្ច អាជ្ញាធរ យ៉ាងរត់មាត់នោះ ទីបំផុត ! ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃនាំខ្លួន ពាក់ព័ន្ធទៅនឹងពាក្យបណ្ដឹងបរិហាកេរ្តិ៍ និងកំហែងយក ។

លោកស្រីជិន អូន ក៏ជាប់ពាក់ព័ន្ធជាមួយរឿង លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ។ អំពីករណីពុករលួយរត់ការបង់ប្រាក់ថ្លៃជើងឡានដឹកឈើ និងបង់ខែ ជាដើម។ល។
ហើយការនាំខ្លួននេះខាងនគរបាលក្រសួងមហាផ្ទៃក៏បានសហការជាមួយនគរបាលខេត្តផងដែរ។

លោក ស៊ិន វីរៈ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានបញ្ជាក់ឲ្យដឹងផងដែរថា៖ ពិតជាមានករណីនាំខ្លួន លោកស្រីជិន អូន មែនកាលពីរសៀល ពាក់ព័ន្ធនឹងបណ្ដឹងផ្សេងទៀតពីខេត្តកំពង់ធំ។ កន្លងទៅលោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងលោកស្រី ជិន គឹមអូន ពាក់ព័ន្ធនិងបទកំហែងយក បង្ខាំងដោយខុសច្បាប់ និងធ្វើអោយខូចខាតដោយចេតនា, ក្នុងនោះមានរបាយការណ៍មួយបញ្ជាក់ថា នៅវេលា១៩និង០០នាទីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ រថយន្តសាំងយ៉ុង១គ្រឿងដឹកឈើនីវប្រភេទធ្នង់ ប្រហែល១ម៉ែត្រគូប ចេញពីភូមិចុងដូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ បើកបរដោយកូនប្រុស របស់ ឈ្មោះ អ៊ិនស្រីម៉ៅ ដើម្បីយកទៅធ្វើផ្ទះ ។ ឈ្មោះអ៊ិនស្រីម៉ៅ ជិះរថយន្តមួយគ្រឿងពីក្រោយ ។ ម៉ោង១៩:៣០ នាទីមកដល់ចំណុចមុខផ្សាបារាយណ៍ បានឃើញរថយន្ត ម៉ាកហាយឡែនឌ័រ ១គ្រឿងតាមពីក្រោយ មកឃាត់រថយន្តសាំងយ៉ុងដឹកឈើនីវ ។ ពេលមកដល់លោក ឃុន ប៊ុនហូ និងបក្ខពួក បាននាំគ្នាចុះពីលើរថយន្ត លោក ឃុន ប៊ុនហូ ដកកាំភ្លើងខ្លីបាញ់ឡើងលើចំនួនមួយគ្រាប់ បង្ខំឲ្យឈ្មោះអ៊ិនស្រីម៉ៅ ឡើងជិះរថយន្ត ជាមួយ និងចាប់យក រថយន្ត មកដាក់នៅបន្ទប់ធ្វើការរបស់មន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ ចាប់ពីម៉ោង ២២.០០នាទីថ្ងៃទី២៥ ខែ កុម្ភៈ ឆ្នាំ២០២១ រហូតដល់ម៉ោង៤ភ្លឺ ថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០២១ ទើបអនុញ្ញាតឲ្យ ឈ្មោះអ៊ិនស្រីម៉ៅ និងរថយន្ត ត្រឡប់ទៅផ្ទះវិញ ។ ក្នុងករណីនេះលោក ឃុន ប៊ុនហូ គៀបកំហែងយកលុយចំនួន៥០០០ដុល្លារពីឈ្មោះអ៊ិនស្រី ម៉ៅ ឲ្យលុយតាមរយៈ ឈ្មោះ ជិន គឹមអូន ដែលប្រើអាខោន Facebook ឈ្មោះជិនគឹមអ៊ន ។ ករណីជំរឹតទាប្រាក់ ជាថ្នូរនឹងការលែងបទល្មើសនេះ ឥឡូវឈ្មោះ អ៊ិន ស្រីម៉ៅ បានដាក់ពាក្យបណ្តឹង នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និងឃើញមាន លិខិតកោះហៅ លើកទីពីរ របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួង មហាផ្ទៃ កោះហៅលោក ឃុន ប៊ុនហូ ឲ្យចូលទៅបំភ្លឺតាមបណ្តឹងរបស់ ឈ្មោះ អ៊ិន ស្រីម៉ៅ អំពីករណី, កំហែងយក ។ ដូច្នេះករណីនាំខ្លួនលោកស្រី ជិនគឹមអ៊ន អាចសង្ស័យពាក់ព័ន្ធបទល្មើសខាងលើ ហើយមន្ត្រីមូលដ្ឋានអះអាងថា, នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃកោះហៅ២ដងរួចមកហើយ តែលោកស្រី ជិនគឹមអ៊ន មិនចូលខ្លួន ទើបមន្ត្រីនគរបាលយុត្តិធម៌ស្នើសុំអយ្យការនាំខ្លួនតែម្តង។
លោកស្រី ជិនគឹមអ៊ន ជាប់ពាក្យបណ្តឹងព្រហ្មទណ្ឌជាច្រើនទៀតនៅអយ្យការអមសាលាដំបូងខេត្តកំពង់ធំផងដែរ ដូច្នេះអ្វីដែលគាត់ប្រព្រឹត្តអី បានទទួលផលហ្នឹងហើយ។

ប្រភពចុងក្រោយបាបញ្ជាក់ថា សមត្ថកិច្ចបានចាប់ខ្លួនលោកស្រីខាងលើតាម ដីកាបញ្ជាអោយចូលខ្លួន១១៧ អ.យ.ជ ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ របស់លោក ម៉ុត ដារ៉ា តំណាងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញឲ្យនាំខ្លួនលោកស្រីជិន អូន ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិថ្នល់ បំបែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ឲ្យចូលមកបង្ហាញខ្លួននៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ឲ្យបានមុនថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០២១ នៅរៀងរាល់ម៉ោងធ្វើការដើម្បីសាកសួរលើបណ្តឹងព្រហ្មទណ្ឌ ពីបទ ៖ កំហែងយក និងជេរប្រមាថ តាមបណ្តឹងរបស់ឈ្មោះ នា មុំ ភេទ សី្រ អាយុ ៦០ឆ្នាំ តែបុគ្គលរូបនេះមិនព្រមចូលខ្លួន ទើបដល់ថ្ងៃជាប់ខ្នោះតែម្តង ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *