ព័ត៌មានសន្តិសុខសង្គម

សង្ស័យស្រវឹងស្រាបើករថយន្តគៀរថយន្តមួយគ្រឿងទៀតរងការខូចខាតយ៉ាងដំណំ

(ភ្នំពេញ) ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តក្នុងល្បឿនលឿនជ្រុលគៀនឹងរថយន្តLEXUS RX330បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ នឹង៣០នាទីយប់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ដែលស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោសែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៍មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាក LEXUS RX330ពណ៍សរពាក់ស្លាកលេខភ្នំពេញ2AY 2628បើកបរដោយបុរសម្នាក់នឹងអ្នករួមដំណើរជាក្រុមគ្រួសារដែលធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ត្រង់ចំណុចកើតហេតុដោយសារផ្លូវកំពុងជុល ហើយផ្លូវតូចចង្អៀតទៀតនោះស្រាប់តែមានរថយន្តដឹកទឹកកកមួយគ្រឿងម៉ាកKIAពណ៍សរពាក់ស្លាកលេខ ភ្នំពេញ3C 7093បើកបរដោយបុរសម្នាក់សង្ស័យស្រវឹងស្រាក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនបានរេចង្កូតទៅឆ្វេងគៀនឹងរថយន្តLEXUS RX330បណ្តាលឲ្យរថយន្តរងការខូចខាតទាំងសងខាងយ៉ាងដំណំ ចំណែកអ្នកធ្វើដំណើរតាមរថយន្តLEXUS RX330បានរងរបួសស្រាល ដោយលែកតៃកុងរថយន្តបង្កត្រូវបានសម្ថកិច្ចនាំយកទៅប៉ុស្តិន៍នគរបាលរដ្ឋបាលសំរោងក្រោមដើម្បីសួរនាំបន្ត។

ក្រោយកើតហេតុសម្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសម្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅស្នងការនគរបាលរាជធានីភ្នំពេញដើម្បីរងចាំធ្វើការដោះស្រាយគ្នាបៅពេលក្រោយតាមផ្លូវច្បាប់៕

adm

Leave a Reply

Your email address will not be published. Required fields are marked *