(ភ្នំពេញ)៖នារីម្នាក់បានដឹងថាម្តាយរបស់ខ្លួនស្លាប់មិនបានទៅចូលរួមធ្វើបុណ្យក៏សម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វាតែសមត្ថកិច្ចបានឃាត់ទាន់។បង្កការភ្ញាក់ផ្អើលនេះនៅលើស្ពានជ្រោយចង្វាស្ថិតក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញកាលពីម៉ោង៤រសៀលថ្ងៃទី២ខែឧសភាឆ្នាំ២០២១។
នារីប៉ងធ្វើអត្តឃាតបានឱ្យដឹងថា៖នាងឈ្មោះជ. ជអាយុ១៨ឆ្នាំមានស្រុកកំណើតនៅខេត្តព្រះវិហារសព្វថ្ងៃបម្រើការជាកម្មការិនីរោងចក្រមួយកន្លែង នៅឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។នាងបន្តថា៖មូលហេតុដែលសម្រេចចិត្ត មកលោតទឹកសម្លាប់ខ្លួននេះ គឺបន្ទាប់ពីនាងទទួលបានដំណឹងថា ម្ដាយបង្កើតបានស្លាប់ដោយនាងមិនអាចទៅធ្វើបុណ្យ ដើម្បីសងគុណម្ដាយជាលើកចុងក្រោយ។
នាងគិតអ្វីមិនចេញទើបសម្រេចចិត្ត ហៅកង់បីឥណ្ឌាជិះពីបែកចាន មកលោតទឹកលើស្ពានជ្រោយចង្វា តែត្រូវសមត្ថកិច្ចមកឃាត់ទាន់ហៅចុះមកវិញ ។ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍ស្រះចកយកសួរនាំរួចពន្យល់ឱ្យហៅមិត្តភក្តិ បងប្អូនមកទទួលយកត្រឡប់ទៅផ្ទះវិញ ៕