ព័ត៌មានសន្តិសុខសង្គម

ដឹងច្បាស់ហើយ! លោកអភិបាលស្រុកសាមគ្គីមានជ័យ បាញ់សាកល្បងកាំភ្លើងថ្មី បែរជាផ្លាតត្រូវគោងាប់!

(កំពង់ឆ្នាំង)៖ ជុំវិញករណីបាញ់សម្លាប់សត្វ១ក្បាល

នៅក្នុងបរិវេណ សាលាស្រុកសាមគ្គីមានជ័យ កាលពីរសៀលថ្ងៃទី៣០.០៤.២០២១។

ដែលនាំឱ្យមានការជជែក ដេញដោលគ្នា ខ្លះថាលោក វន ស៊ីផា អភិបាលស្រុកសាមគ្គីមានជ័យ ជាអ្នកបាញ់សម្លាប់.ខ្លះថាកាំភ្លើងខ្លី.ខ្លះថាកាំភ្លើងវែង.។
ខ្លះថា លោក វន ស៊ីផា យកដុំថ្មគប់.ខ្លះទៀតថា មិនពាក់ព័ន្ធនិងលោក វន ស៊ីផា ទេ ។
ការជជែកទាំងនេះ បានក្លាយជាប្រធានបទក្ដៅនៅលើ បណ្ដាញសង្គមរយៈពេល២ថ្ងៃមកហើយ ក្រោយកើតហេតុ។

ឥឡូវរាល់ចម្ងល់ទាំងនេះ ត្រូវបានបញ្ចប់ព្រោះលិខិតដែលលោក វន ស៊ីផា អភិបាលស្រុកសាមគ្គី រាយការណ៍ទៅអភិបាលខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី០១.០៥.២០២១ បានចេញជាសាធារណៈ។

យោងលិខិតនោះលោក វន ស៊ីផា បានអះអាងថា៖ កាលពីម៉ោងកើតហេតុនៅរសៀលថ្ងៃទី៣០.០៤.២០២១។
ក្នុងបរិវេណសាលាស្រុកសាមគ្គីមានជ័យ មេឃរកកលភ្លៀង ខ្ញុំបាទបានឃើញសភាពស្ងាត់។

ក៍មានអារម្មណ៍ចង់បាញ់ សាកកាំភ្លើងដែលទើបទទួលបានថ្មី លោកបន្តថា៖ ការបាញ់នោះ គឺបាញ់ចុះក្រោមបំបុកនិងដី។
ពេលដែលលោកកេះកៃកាំភ្លើងរួច ស្រាប់តែមានកូនគោ១ក្បាល បានដួល បន្ទាប់មកលោក បានចុះទៅពិនិត្យ។ ឃើញមានស្នាមនៅលើក្បាលគោ ដែលអាចសន្និដ្ឋានថា៖ គោនោះប្រហែលជាត្រូវគ្រាប់កាំភ្លើងដែលផ្លាតទៅត្រូវ ទើបលោកឱ្យនគរបាលស្រុកចុះពិនិត្យ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *