ព័ត៌មានជាតិ

សេចក្ដីជូនដំណឹង៖ អ្នកកាសែត ដែលចុះយកព័ត៌មានក្នុងខេត្តព្រៃវែង ត្រូវណែនាំខ្លួននិងប្រាប់ស្ថាប័ន ជូនមន្ទីរព័ត៌មាន!

(ព្រៃវែង)៖ មន្ទីរព័ត៌មានខេត្តព្រៃវែង តម្រូវឱ្យរាល់អ្នកសារព័ត៌មានទាំងអស់ ដែលមានស្នាក់ការ ក្នុងខេត្តព្រៃវែង ឬចុះយកព័ត៌មាន ក្នុងភូមិសាស្ត្រខេត្តព្រៃវែង ត្រូវណែនាំខ្លួន និងបញ្ជាក់ប្រាប់ស្ថាប័នតួនាទី នៃអង្គភាពសារព័ត៌មានទាំងនោះ ជូនមន្ទីរព័ត៌មានខេត្តព្រៃវែង ចាប់ពីថ្ងៃទី០១.០៨.២០២៣ ដល់ថ្ងៃទី៣០.០៨.២០២៣ ជាកំហិត។

នេះបើយោងតាម លិខិតជូនដំណឹងរបស់ មន្ទីរព័ត៌មានខេត្តព្រៃវែង ចុះកាលបរិច្ឆេទ នៅថ្ងៃទី០១.០៨.២០២៣។

មន្ទីរព័ត៌មានបញ្ជាក់ថាៈ ការកំណត់ឱ្យណែនាំខ្លួននិងបង្ហាញស្ថាប័នបែបនេះ។
គឺដើម្បីមានមូលដ្ឋានស្រង់ស្ថិតិ ចំនួនអ្នកសារព័ត៌មានក្នុងខេត្ត និងធ្វើរបាយការណ៍ ជូនអភិបាលខេត្តព្រៃវែង រួមនិង រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

ទើបមន្ទីរព័ត៌មានខេត្តព្រៃវែង តម្រូវឱ្យអ្នកសារព័ត៌មាន មកបង្ហាញខ្លួន និងស្ថាប័ន តាមកាលបរិច្ឆេទដូចខាងលើ។

លោក ញ៉ែម សៅគ្រី ប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង បានថ្លែងថាៈ សម្រាប់អ្នកសារព័ត៌មានក្នុងខេត្តព្រៃវែង ដែលលោកស្គាល់ និងដឹងចំនួនរួចហើយ ទោះមិនមកបង្ហាញខ្លួន ក៏មិនអីដែរ។
ដោយឡែកៈ អ្នកសារព័ត៌មាន ដែលមកពីក្រៅខេត្ត ឬស្ថាប័នទើបបង្កើតថ្មី ត្រូវមកណែនាំខ្លួន និងបង្ហាញស្ថាប័ន តាមការកំណត់៕

adm

Leave a Reply

Your email address will not be published. Required fields are marked *