ព័ត៌មានសន្តិសុខសង្គម

វ៉ាក់សាំងចំនួន១លានដូសទៀត បានមកដល់កម្ពុជាហើយ នៅព្រឹកថ្ងៃទី២៦ខែមិថុនានេះ!

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦ខែមិថុនា ឆ្នាំ២០២១ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ របស់ក្រុមហ៊ុនចិន ចំនួន១លានដូសទៀត ។
បានដឹកមកដល់ព្រលានយន្តហោះពោធិ៍ចិនតុង ហើយដើម្បីទុកចាក់ជូនប្រជាពលរដ្ឋយើងជាបន្តបន្ទាប់ទៀត។

វ៉ាក់សាំង១លានដូស ដែលបានដឹកមកដល់កម្ពុជានៅថ្ងៃនេះ គឺជាវ៉ាក់សាំងជើងទី៩ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញពីក្រុមហ៊ុនស៊ីណូវ៉ាក់ ។

ខណៈជើងទី១ មានចំនួន ១.៥លានដូស ត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា។

ជើងទី២ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា ។

ជើងទី៣ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជាថ្ងៃទី១១ ខែឧសភា ។

ជើងទី៤ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់ថ្ងៃទី១៦ ខែឧសភា ។

និងជើងទី៥ មានចំនួន ១លានដូស ដឹកមកដល់កម្ពុជាកាលពីថ្ងៃទី២៣ ខែឧសភា។

ជើងទី៦ ដឹកមកកម្ពុជាចំនួន ១លានដូស នៅថ្ងៃទី ៨ ខែមិថុនា។

ជើងទី៧ចំនួន០១លានដូស គឺមកដល់នៅរសៀលថ្ងៃទី១២.០៦.២០២១។

ជើងទី០៨ គឺដឹកមកដល់នៅព្រឹកទី១៨.០៦.២០២១។
និងជើងទី០៩នៅថ្ងៃទី២៦.០៦.២០២១ចំនួន១លានដូសទៀត។

សូមបញ្ជាក់ថា៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។

ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង ប្រមាណ១៣លាននាក់ ត្រូវនឹងវ៉ាក់សាំងប្រមាណ ២៦លានដូស។

សូមបញ្ជាក់ថា៖ គិតត្រឹមយប់ថ្ងៃទី២៥.០៦.២០២១ កម្ពុជា ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនមន្ត្រីរាជការ រួមនិងពលរដ្ឋបានសរុបចំនួន៣.៨០៣.១៦៩នាក់ហើយ។

ក្នុងនោះចាក់លើកទី១៖ បាន៣.៨០៣.១៦៩នាក់(ស្រី១.៨៤៧.៣០៣នាក់)។

ចាក់លើកទី២៖បាន២.៨១៣.១០៨នាក់(ស្រី១.៣០៧.៨៣១នាក់) ខណៈតម្រូវការដែលត្រូវចាក់នៅកម្ពុជា ចាប់ពី១០លាននាក់ ទៅ១៣លាននាក់៕

adm

Leave a Reply

Your email address will not be published. Required fields are marked *