ព័ត៌មានសន្តិសុខសង្គម

រន្ធត់ណាស់! ព្រួតគ្នាវាយបុរសជនជាតិវៀតណាមម្នាក់ស្លាប់នៅមុខកាសុីណូ៦៧ នៅស្រុកចន្ទ្រា

(ខេត្តស្វាយរៀង)៖ បុរសជនជាតិវៀតណាមជាចុងភៅម្នាក់បានស្លាប់នៅនឹងកន្លែងគួរឱ្យរន្ធត់និងសង្វេគបន្ទាប់ពីមានក្រុមជនសង្ស័យជាច្រើននាក់ព្រួតវាយនឹងដំបងទីបដុំថ្ម រួចហើយរត់គេចខ្លួនបាត់ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១និង៣៤នាទីទៀបភ្លឺឈានចូលថ្ងៃទី២៦ខែសីហាឆ្នាំ២០២២ នៅមុខកាសុីណូ៦៧ ស្ថិតនៅ ច្រកសំរោង ស្រុកចន្ទ្រា ខេត្ដស្វាយរៀង។

សមត្ថកិច្ចនគរបាលបានឱ្យដឹងថា បុរសដែលស្លាប់មានឈ្មោះយឿង មិនទៀង ជនជាតិវៀតណាម អាយុ៣៤ឆ្នាំ មុខរបរចុងភៅ មានទីលំនៅខេត្តហាយយឿង ប្រទេសវៀតណាម។

ចំណែកក្រុមជនសង្ស័យដែលគេស្គាល់ថាជាជនជាតិវៀតណាមដែរនោះមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេខណៈក្រោយកើតហេតុពួកគេបានរត់គេចខ្លួនបាត់ភ្លាមៗ បន្សល់តែជនរងគ្រោះដេកស្លាប់តាមផ្លូវគួរឱ្យសង្វេគ។

តាមសាក្សីបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះដែលជនជាតិវៀតណាមបានយកទូរស័ព្ទរបស់ខ្លួនទៅបញ្ចាំនៅហាងមួយកន្លែងដើម្បីយកលុយទៅលេងល្បែងក្នុងកាសុីណូ បន្តទៀត។

ប្រភពបន្តថា ក្រោយមកក៏មានក្រុមជនសង្ស័យប្រមាណ៤ទៅ៥នាក់បានដើរចូលទៅនិយាយគ្នាជាមួយជនរងគ្រោះ។ បន្ទាប់មកមិនដឹងជាមានរឿងអ្វីទេស្រាប់តែជនមួយក្រុមនោះព្រួតគ្នាយកដំបងទីបវាយយ៉ាងសន្ធាប់ទៅលើជនរងគ្រោះ រួចហើយក៏នាំគ្នារត់រត់គេចខ្លួនបាត់ភ្លាមៗតែម្ដង។

ក្រោយកើតហេតុប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកធ្វើអន្តរាគមន៍ ប៉ុន្តែសមត្ថកិច្ចបានទៅដល់ជនរងគ្រោះដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ក្រោយមកសមត្ថកិច្ចបានធ្វើកំណត់ហេតុនិងបានស្រាវជ្រាវរកក្រុមជនសង្ស័យទាំងនោះយកមកផ្ដន្ទាទោសអោយខាងតែបានខណៈមានកាមេរ៉ាសុវត្ថិភាពមានវីដេអូពីសកម្មភាពរបស់ក្រុមជនទាំងនោះវាយទៅលើជនរងគ្រោះផងដែរ៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *