ព័ត៌មានសន្តិសុខសង្គម

ចាប់ខ្លួនបុរសល្មោមកាម ក្រោយដោយបានរួមភេទជាមួយក្មួយស្រីរបស់ខ្លួនអាយុ១២ឆ្នាំ ជាច្រើនដង នៅកន្លែងឃ្វាលគោ!

  1. (ក្រចេះ)៖ កម្លាំងនគរបាលស្រុកស្នួល នៅព្រឹកថ្ងៃទី២៦ ខែកក្កដា បានចាប់ខ្លួនបុរសម្នាក់ ករណីរួមភេទជាមួយក្មួយស្រីរបស់ខ្លួនជាអនីតិជន បានសម្រចជាច្រើនដងតាមបណ្តឹងរបស់ម្តាយកុមារីរងគ្រោះ។

មន្ត្រីនគរបាលស្រុកស្នួលបានឲ្យដឹងថា៖ ជនសង្ស័យអាយុ៣៨ឆ្នាំ នៅស្រុកស្នួល ខេត្តក្រចេះ ។
បានរួមភេទជាមួយក្មេងស្រីវ័យ១២ឆ្នាំ ត្រូវនគរបាល ព្រហ្មទណ្ឌស្រុកស្នួល ចាប់ខ្លួនបន្ទាប់ពី ទទួលបណ្តឹងពីម្តាយកុមារីរងគ្រោះ។
ម្តាយបានប្រាប់សមត្ថកិច្ចថា៖ កូនស្រីរបស់ខ្លួនអាយុ១២ឆ្នាំ ត្រូវអ៊ំសាច់ថ្លៃ រួមភេទជាមួយកូនស្រីគាត់ ។
បានសម្រេចជាច្រើនលើក រាល់ពេលកូនស្រីគាត់ ទៅឃ្វាលគោ ជាមួយ ជនសង្ស័យតែ២នាក់ នៅក្នុងព្រៃស្ងាត់ឆ្ងាយពីផ្ទះ។

បច្ចុប្បន្ន៖ ជនសង្ស័យត្រូវបានឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាលស្រុកស្នួល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញខេត្តចាត់ការបន្តតាមនីតិវិធី៕ សហការី

adm

Leave a Reply

Your email address will not be published. Required fields are marked *