(ខេត្ដព្រៃវែង)៖ នៅថ្ងៃទី២៥ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៦និង២០នាទីនៅចំនុចផ្លូវលំ ស្ថិតនៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដោយវិធានញុះញង់ កំលាំងជំនាញអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែកដឹកនាំដោយលោកវរសេនីយ៍ឯកសួន សំអឿន អធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក សហការជាមួយកំលាំងការិយាល័យជំនាញប្រឆាំងគ្រឿងញៀនខេត្តព្រៃវែង និងស្រុកពាមរក៏ ខេត្តព្រៃវែង បានធ្វើការបង្ក្រាបជាក់ស្តែង ករណី រក្សាទុក ដឹកជញ្ជូន ឬជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន បានធ្វើការឃាត់ខ្លួនមុខសញ្ញាជនសង្ស័យចំនួន០៤នាក់ក្នុងនោះមានអ្នកជួញដូរ០៣នាក់,អ្នកប្រើប្រាស់០១នាក់។
លោកវរសេនីយ៍ឯកសួន សំអឿន អធិការនគរបាលស្រុកកំពង់ត្របែកបានឲ្យដឹងថា ជនសង្ស័យទាំងបួននាក់មានឈ្មោះ៖
១.ឈ្មោះ គ្រួច ឌី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ រស់នៅភូមិតាបុល ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង
២.ឈ្មោះ ផន ឆុង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ រស់នៅភូមិតាបុល ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង
៣. ឈ្មោះ ឡុង សំអាត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ រស់នៅភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ
៤.ឈ្មោះ ហុង ភារម្យ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់ម៉ូតូកង់បី រស់នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ម៉្សៅក្រាមពណ៍សថ្លាសង្ស័យថ្នាំញៀនចំនួន០២កញ្ចប់តូចមានទម្ងន់(០,៤៦ក្រាម) ,ទូរសព្ទ័ដៃចំនួន០៤គ្រឿង ។
បច្ចប្បន្នជនសង្ស័យទាំង៤នាក់ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តព្រៃវែង ដើម្បីអនុត្តច្បាប់៕