ព័ត៌មានជាតិ

នគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ

(ភ្នំពេញ)៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ករណីនេះធ្វើឡើងកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១។

យោងតាមរបាយការណ៍របស់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញបានអោយដឹងថានៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ កម្លាំងការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមុខវិទ្យាល័យឬស្សីកែវ ផ្លូវបេតុង សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ជនសង្ស័យបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបដៃ) នៅចំណុចមុខសណ្ឋាគារហួងសាន ផ្លូវរដ្ឋសភា ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១២ និង ០០ នាទី ក្នុងនោះសមត្ថកិច្ចចាប់យកម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាពមួយគ្រឿង។
ជនសង្ស័យមានឈ្មោះ សុខ ចាន់ធី ហៅ ខេម ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិ ខ្មែរមុខរបរ សិស្សវិទ្យាល័យឬស្សីកែវថ្នាក់ទី៩ស្នាក់នៅបុរីភ្នំពេញសុខសាន្តផ្ទះលេខ៣ ផ្លូវបេតុង ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
វត្ថុតាងចាប់យក
ម៉ូតូម៉ាកស៊ុយហ៊្សុយគីឡេត ពណ៌ ស សេរីឆ្នាំ២០១៦ លេខតួ ៤០៦២១១ លេខម៉ាស៊ីន ៤០៦២៨១ ពាក់ស្លាកលេខ ភ្នំពេញ ១CX៣៩៣៤ ។
ចំណេកជនរងគ្រោះឈ្មោះ សាត់ សុវណ្ណ ភេទ ប្រុស អាយុ ៥២ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះលេខ២៨ ផ្លូវលេខ៤៤បេតេ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ អគ្គនាយករងគជប ។
សម្ភារៈបាត់បង់កាបូបយូរដៃចំនួន ០១ ​,ទូរសព្ទ័ដៃចំនួន ០៣ គ្រឿង ម៉ាកអាយហ្វូន៥ មិនចាំស៊ីមកាត ,ម៉ាកអាយហ្វុន១១ ពណ៌ខ្មៅ ស៊ីមកាតលេខ ០១២ ៩១៥១៨១ និងម៉ាក សាំសុងហ្គាឡាក់ស៊ី៦ ពណ៌ ខ្មៅ មិនចាំស៊ីមកាត ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងទៀតថា៖ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១២ និង ០០ នាទី មានករណី អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបដៃ) នៅចំណុចមុខសណ្ឋាគារហួងសាន ផ្លូវរដ្ឋសភា ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន ០២ នាក់ ជិះម៉ូតូចំនួន ០២ គ្រឿង គឺ ឈ្មោះ សុខ ចាន់ធី ហៅ ខេម ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិ ខ្មែរ ជិះម៉ូតូម៉ាកស៊ុយហ៊្សុយគី ឡេត ពណ៌ ស សេរីឆ្នាំ២០១៦ ពាក់ស្លាកភ្នំពេញ 1CX.3934 ម្នាក់ឯង និងបក្ខពួកឈ្មោះ លឹម សុខគា ហៅ លី ភេទ ប្រុស អាយុ ២២ ឆ្នាំ ជនជាតិ​ ខ្មែរ ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយហ៊្សុយគីនិច ពណ៌ខៀវ សេរីឆ្នាំ២០២១ មិនចាំស្លាកលេខ ម្នាក់ឯង ។
នៅពេលជនសង្ស័យនាំគ្នាជិះម៉ូតូមកដល់ចំណុចកើតហេតុខាងលើ ក៏បានឃើញជនរងគ្រោះ ភេទប្រុសកំពុងដើរ ភ្លាមនោះជនសង្ស័យឈ្មោះ លឹម សុខគា ហៅ លី បានឃើញក៏ជិះម៉ូតូចូលទៅជិតហើយធ្វើសកម្មភាពឆក់យកកាបូបពីជនរងគ្រោះបានសម្រេច ហើយជិះម៉ូតូគេចខ្លួន ចំណែកឈ្មោះ សុខ ចាន់ធី ហៅ ខេម ជិះម៉ូតូបិទគូថពីក្រោយនាំគ្នាគេចខ្លួនបាត់ ។
នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១៨ និង ០០ នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ ឈ្មោះ លឹម សុខគា ហៅ លី ភេទ ប្រុស អាយុ២២ ឆ្នាំ ជនជាតិ ខ្មែរ នៅចំណុចគល់ស្ពានភ្លោះកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ពាក់ព័ន្ធករណីខាងលើបញ្ជូនមកចាត់ការតាមនីតិវិធី ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *