ភ្នំពេញ ៖ អ្នកជំងឺកូវីដ១៩ ចំនួន៩នាក់ទៀត ក្នុងចំណោមអ្នកជំងឺទាំង៥៦នាក់ ដែលរកឃើញកាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១កន្លងទៅនោះ បាននិងកំពុងបន្តបាត់ខ្លួននៅឡើយ ហើយអាជ្ញាធររាជធានីភ្នំពេញស្វែងរកមិនទាន់ឃើញនោះទេ គិតត្រឹមថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ ។ ជាមួយនឹងវិធានការចំពោះមុខទៅលើបុគ្គលទាំង៩នាក់នេះ សាលារាជធានីភ្នំពេញ បានប្រកាសទុកពេល៣ថ្ងៃ ឲ្យបុគ្គលទាំង៩នាក់នេះ មកបង្ហាញខ្លួន និងទាក់ទងមកអាជ្ញាធរជាបន្ទាន់ ដើម្បីយកទៅព្យាបាល តែបើក្នុងរយៈពេល៣ថ្ងៃនេះ គិតចាប់ពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ នៅតែបន្តគេសវេសទៀត នោះអាជ្ញាធរនឹងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់វិធានការតាមច្បាប់ រហូតចេញដីកាតាមចាប់ខ្លួនតែម្តង ។ មន្រ្តីជាន់ខ្ពស់សាលារាជធានីភ្នំពេញ ក៏បានព្រមានដល់បុគ្គលផ្សេងទៀត បើសិនដឹងថាខ្លួនមានវិជ្ជមានកូវីដ១៩ បន្ទាប់អាជ្ញាធរជូនដំណឹង ហើយនៅបន្តដើរហើររហេតរហូតទៀតនោះ អាជ្ញាធរនឹងចាត់វិធានការតាមច្បាប់ផងដែរ។ ដោយឡែកសម្រាប់អ្នកដែលយកសំណាករួច អាជ្ញាធររាជធានីភ្នំពេញ សូមអំពាវនាវ ឲ្យបន្តធ្វើចត្តាឡីស័កនៅក្នុងផ្ទះ ហាមដាច់ខាតដើរចេញក្រៅ រហូតគ្រប់១៤ថ្ងៃជាមួយលទ្ធផលអវិជ្ជមានកូវីដ១៩ ។ យោតាមមាត្រា៨ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត បានចែងថា ៖ * បទគេចវេះពីការព្យាបាល ឬគេចចេញពីទីកន្លែងព្យាបាល ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ឆ្នាំ ទៅ ៥ […]
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យលោក Vitit Muntarbhorn អ្នករាយការណ៍ពិសេសរបស់អង្គការ សហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ចូលជួបពិភាក្សាការងារ។ ជំនួបនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងយុត្តិធម៌មួយចំនួនទៀតផងដែរ។ នៅក្នុងឱកាសនៃជំនួបនេះ, ឯកឧត្តមរដ្ឋមន្ត្រី និងលោក Vitit Muntarbhorn បានពិភាក្សា និងផ្លាស់ប្តូរព័ត៌មានគ្នាប្រកបដោយភាពស្និទ្ធស្នាល និងក្នុងន័យស្ថាបនាលើចំណុចសំខាន់ៗ ចំនួន ៣ រួមមាន៖ (១)-អំពីការអនុវត្តអនុសាសន៍នៃសេចក្តីសង្កេតចុងក្រោយរបស់គណៈកម្មាធិការសិទ្ធិកុមារនៃអង្គការសហប្រជាជាតិ៖ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងយុត្តិធម៌ តែងតែផ្តល់ការយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តស្របតាមអនុសាសន៍នានា ប៉ុន្តែ បច្ចុប្បន្ន អនុសាសន៍នៃសេចក្តីសង្កេតចុងក្រោយរបស់គណៈកម្មាធិការសិទ្ធិកុមារនេះ កំពុងត្រូវបានត្រួតពិនិត្យដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រុមប្រឹក្សាជាតិដើម្បីកុមារ ហើយក្រសួងយុត្តិធម៌នឹងចូលរួមពិនិត្យ និងអនុវត្តអនុសាសន៍ទាំងឡាយណាពាក់ព័ន្ធនឹងវិស័យយុត្តិធម៌ក្រោយពីទទួលបាននូវអនុសាសន៍ទាំងនោះ។ (២)-អំពីភាពចង្អៀតណែនក្នុងពន្ធនាគារ៖ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថាការដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ ត្រូវចាប់ផ្តើមចេញពីការរកឱ្យឃើញនូវឫសគល់ពិតប្រាកដនៃបញ្ហា ហើយត្រូវតែដោះស្រាយដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។ កន្លងទៅនេះ ក្រសួងយុត្តិធម៌ បានខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហានេះ […]
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានឱ្យដឹងថា ជំនួបរវាងអ្នកសារព័ត៌មានជាមួយប្រមុខរាជរដ្ឋាភិបាលអាណត្តិទី៧នេះ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤។ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងបែប នេះ នៅក្នុងឱកាសនៃកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយ បុណ្យអុំទូក បុណ្យឯករាជ្យជាតិ និងសហការផ្សព្វផ្សាយ ប្រឆាំងព័ត៌មានក្លែងក្លាយ ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន និង ភូមិ ឃុំ មានសុវត្ថិភាព និងជួយដោះស្រាយការលំបាករបស់ប្រពន្ធ័ ផ្សព្វផ្សាយ នៅរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ នាសាលប្រជុំព្រះវិហារទីស្តីការក្រសួងព័ត៌មាន។ នៅក្នុងឱកាសនៃកិច្ចប្រជុំនេះ ឯកឧត្ដម នេត្រ ភក្រ្ដា បានជម្រាបជូនថា ការជួបជុំរវាង អ្នកសារព័ត៌មាន ជាមួយប្រមុខរាជរដ្ឋាភិបាល លើកក្រោយនេះ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ គឺស្របគ្នាក្នុងទិវាសេរីភាព សារព័ត៌មានពិភពលោក។ ឯកឧត្ដម នេត្រ ភក្រ្ដា បានគូសបញ្ជាក់ថា ការសម្រេចជ្រើសរើសយកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ សម្រាប់ជំនួបរវាងអ្នកសារព័ត៌មាន ជាមួយនឹងប្រមុខរាជរដ្ឋាភិបាល គឺជាការសម្រេចរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដី […]