ព័ត៌មានសន្តិសុខសង្គម

បញ្ជូនជនសង្ស័យចំនួន០៤ នាក់ ទៅតុលាការពាក់ព័ន្ធករណីរក្សាទុកឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ខេត្ដស្វាយរៀង ៖ នៅថ្ងៃសុក្រ ទី០៥ ខែឧសភា ឆ្នាំ២០២៣នេះ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យចំនួន០៤ នាក់ ទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុកឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

មន្ដ្រីកងរាជអាវុធហត្ថបានឲ្យដឹងថា នៅវេលាម៉ោង១០ និង០០នាទីកាលពី ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ កម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តស្ចាយរៀង សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោក វរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តទទួលជំនាញ ក្រោមបញ្ជាផ្ទាល់ លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ស្វាយរៀង ដោយមានការដឹកនាំ និងសម្របសម្រួលពីលោក ឡម ពេងស៊ាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះបង្ក្រាបករណីរក្សាទុក ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចមុខកាស៊ីណូវីននឺស ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤ នាក់ មានដូចខាងក្រោម ៖
១.ឈ្មោះ ង្វៀង ឌឹកខាន់ ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិវៀតណាម មុខរបរដឹកជញ្ជូន មានទីលំនៅបច្ចុប្បន្នភូមិក្រុម២ ឃុំបេនកូវ ស្រុកបេនកូវ ខេត្តតៃនិញ ប្រទេសវៀតណាម។
២.ឈ្មោះ យ៉ាញ់ ង៉ុកថយ ភេទប្រុស អាយុ ១៧ ឆ្នាំជនជាតិវៀតណាម មុខរបរដឹកជញ្ជូន បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
៣.ឈ្មោះ ប៉ាន់ ងៀបទឿង ភេទប្រុស អាយុ៣១ ឆ្នាំជនជាតិវៀតណាម បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
៤.ឈ្មោះ ត្រឹង វ៉ាន់ទឹង ភេទប្រុស អាយុ ២៨ ឆ្នាំជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

ក្នុងកម្លាំងកងរាជអាវុធហត្ថបានចាប់យកវត្ថុតាងរួមមាន ៖
១. ម្សៅក្រាមពណ៌សថ្លាសង្ស័យគ្រឿងញៀនចំនួន ០៨ កញ្ចាប់
២.ថ្នាំគ្រាប់ពណ៌ត្រួយចេកចំនួន០១កញ្ចប់ស្មើរ០២ គ្រាប់
៣. ថ្នាំគ្រាប់ពណ៌បៃតងចំនួន ០១ កញ្ចប់
៤. ម្សៅម៉ត់ពណ៌សចំនួន ៣៤ កញ្ចប់
៥. ម្សៅកញ្ចប់ពណ៌ខៀវចំនួន ០១ កញ្ចប់
៦.ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ០៥ គ្រឿង
៧.គ្រាប់អាវុធ (ខ្លី) ចំនួន០១គ្រាប់
៨. ម៉ូតូចំនួន ០៤ គ្រឿង
៩. ទូរស័ព្ទដៃចំនួន ០៩ គ្រឿង
១០. លិខិតឆ្លងដែនចំនួន ០៣ ក្បាល
១១.សម្ភារសម្រាប់វេចខ្ចប់ និងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *