ព័ត៌មានសន្តិសុខសង្គម

អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ភ្ងាក់រលឹកហើយ ចំពោះការផ្សាយពាក់ព័ន្ធរឿងបើកលេងល្បែងសុីសងជល់មាន់តាម Online ខុសច្បាប់នៅភូមិភ្នៅ ឃុំតាសួស!

(ខេត្ដស្វាយរៀង)  ៖ក្រោយពីអង្គភាពសារព័ត៌មានយើងចុះផ្សាយពាក់ព័ន្ធករណីល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញខុសច្បាប់ អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ធ្វើការបំភ្លឺហើយ “ប្រភពពីប្រជាពលរដ្ឋរស់នៅភូមិព្នៅ ឃុំតាសួស ស្រុកស្វាយជ្រំ បានបញ្ជាក់អោយដឹងថា អ្នកដែលហ៊ានបើកល្បែងបញ្ជាល់មាន់តាមអនឡាញ លែបថប ប្រហែលជាមានខ្នងបង្អែករឹងមាំនៅក្រោយ ទើបបុគ្គលម្នាក់នោះហ៊ានធ្វើអ្វីៗតាមអំពើចិត្ត”

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្វាយជ្រំ បានចាត់ក្រុមការងារចុះពិនិត្យ ស្រាវជ្រាវដល់ទីតាំងផ្ទះរបស់ឈ្មោះ ទេព សុផល ភេទប្រុស អាយុ៣៧ឆ្នាំ ជាម្ចាស់ទីតាំងធ្វើកិច្ចសន្យាមិនឱ្យមានការជួលទីតាំងអោយក្រុមហ៊ុនអនឡាញខុសច្បាប់ និងមិនឱ្យបើកល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។

ក្នុងករណីម្ចាស់ទីតាំងនៅរឹងទទឹងមិនអនុវត្តតាមការណែនាំ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់។ សូមបញ្ជាក់ថាករណីខាងលើតាមការស្រាវជ្រាវគឺមិនមានការបង់ប្រាក់ឱ្យសមត្ថកិច្ចនោះទេ។

កន្លងមកអធិការដ្ឋាននគរបាលស្រុក បានចាត់វិធានការណ៍យ៉ាងម៉ឺងម៉ាត់ជាទីបំផុត មិនឱ្យមានការបើកល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងស្រុកស្វាយជ្រំឡើយ។

ករណីមានការលួចបើកល្បែងស៊ីសងខុសច្បាប់តាមមូលដ្ឋានភូមិ-ឃុំ សូមបងប្អូនប្រជាពលរដ្ឋសហការ និងរាយការណ៍បន្ទាន់ជូន អាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច ដើម្បីធ្វើការបង្ក្រាបបានទាន់ពេលវេលា។

អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ សូមថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន បានផ្តល់ព័ត៌មានដែលបានកើតឡើងនៅមូលដ្ឋានបានទាន់ពេលវេលា ៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *