(ខេត្ដកំពង់ចាម) ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ការ គ្រប់គ្រង មន្ត្រី យេីង ត្រូវ ចេះ អោប ក្រសោប អប់រំ ណែនាំ គឺមិន ត្រូវ ប៉ះដៃ យកដៃ ប៉ះជេីងយកជេីងនោះទេ ការ លើកឡើង បែប នេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយលើសេចក្ដីណែនាំលេខ ១៦៩/២២ ស្ដីពីគោលការណ៍បែបបទ និងនីតិវិធីនៃការគ្រប់គ្រងបុគ្គលិករដ្ឋបាលក្រុង ស្រុក នៅ សាលា ខេត្តកំពង់ចាម នាព្រឹក ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២២ ។
ក្នុង កិច្ចប្រជុំ នោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា ច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌបានផ្ដល់នូវក្របខ័ណ្ឌគតិយុត្តឲ្យ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌដែលជានីតិបុគ្គលសាធារណៈត្រូវគ្រប់គ្រងតាមគោលការណ៍នៃរដ្ឋបាល ឯកភាព ដើម្បីបង្កើត ជំរុញ និងធ្វើឲ្យមានចិរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ តាមរយៈគោល នយោបាយវិមជ្ឈការ និងវិសហមជ្ឈការ និងដើម្បីសម្របសម្រួលនូវរាល់សកម្មភាពរដ្ឋបាលសាធារណៈនៅ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
អនុលោមតាមគោលការណ៍នេះ តម្រូវឲ្យមានការរៀបចំឡើងវិញនូវរចនាសម្ព័ន្ធ ប្រព័ន្ធ និងនីតិវិធីអនុវត្តការងាររបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌដែលក្នុងនោះ ការរៀបចំឡើងវិញនូវ ប្រព័ន្ធគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្ស គឺជាកិច្ចការដ៏មានសារៈសំខាន់ និងចាំបាច់មួយ។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បាន ស្នេីដល់ អង្គភាព ពាក់ព័ន្ធ និង រដ្ឋបាល ក្រុង ស្រុក ត្រូវ ខិតខំ អនុវត្ត មុខងារ វិស័យមុខងារឲ្យ មាន ប្រសិទ្ធិភាព និងទទួលបានជោគជ័យ ឲ្យ សាកសម ទៅនឹង ការ ប្រតិភូកម្ម មុខងារ ពី ថ្នាក់ជាតិ មក ឲ្យ ថ្នាក់ ក្រោម ជាតិ ជាពិសេសត្រូវបណ្តុះបណ្តាលមន្ត្រីឲ្យមានចំណេះ ជំនាញច្បាស់លាស់ ក្នុងន័យអនុវត្តការងារជំនាញនៅតាមអង្គភាពរបស់ខ្លួនបានល្អ ហើយមន្ត្រីរាជការត្រូវ ចងចាំពីលក្ខណៈសម្បត្តិស្នូលទាំង៤ គឺ ឆន្ទៈម្ចាស់ការ ភក្ដីភាព មនសិកាវិជ្ជាវៈ និងវប្បធម៌សាវាសាធាណៈ ។
ព្រមទាំង សូមឲ្យអនុវត្តនូវសេចក្តីណែនាំលេខ ១៦៩/២២ មសសណន ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ របស់ក្រសួងមុខងារសាធារណៈ ស្ដីពីគោលការណ៍ បែបបទ និងនីតិវិធីនៃការ គ្រប់គ្រងបុគ្គលិករដ្ឋបាលក្រុង ស្រុក ឱ្យបានខ្ជាប់ខ្ជួន និងបានល្អប្រសើរ ផងដែរ ៕