ព័ត៌មានរាយការណ៍

មហាជនអស់សង្ឃឹម ចំពោះអាជ្ញាធរនិងមន្រ្តីជំនាញក្នុងស្រុកជីក្រែង ខេត្តសៀមរាប ក្រុមឈ្មួញ ចូលកាប់បំផ្លាញព្រៃឈើនៅដែនអភិរក្សសត្វព្រៃបឹងពែរ និងដឹកជញ្ជូនរាល់ថ្ងៃតែមិនបង្រ្កាប!

ខេត្តសៀមរាប ÷ យើងដឹងហើយថា សម្បត្តិធនធានធម្មជាតិ គឺមានដូចជា : ភ្នំ បឹង ទន្លេ សមុទ្រ រ៉ែ ត្បូង រួមជាមួយព្រៃឈើ ។ ក្នុងនោះ គេសង្កេតឃើញ ថា នៅលើពិភពលោក រួមជាមួយ ប្រទេសកម្ពុជា ត្រូវបានរាជរដ្ឋាភិបាល និង ថ្នាក់ដឹកនាំ ថ្នាក់ជាតិ បានខិតខំ ណែនាំឲ្យមន្រ្តីថ្នាក់ក្រោមជាតិ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ និង គាំពារ ថែរក្សា ព្រៃឈើ ។

ក្នុងនោះទៀតសោត គេសង្កេតឃើញថា ថ្នាក់ដឹកនាំ បានបង្កើតជាស្ថាប័ន រឺ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ផងដែរ គោលបំណង ថែរក្សា សម្បត្តិធម្មជាតិទាំងនេះ។ ហើយថ្នាក់ដឹកនាំ បានដាក់ពង្រាយកម្លាំងមន្រ្តីជំនាញ ទាំងនោះ នៅតាមបណ្តា ភូមិ ឃុំ ស្រុក និង ខេត្ត រាជធានី មានគណបញ្ជាការឯកភាពខេត្ត គណបញ្ជាការឯកភាពស្រុក និងមន្ត្រីជំនាញគ្រប់ស្ថាប័ន ដើម្បីឲ្យមើលថែ ការពារព្រៃឈើ និង បង្រ្កាបជនល្មើស ដែលលួច ចូលកាប់បំផ្លាញព្រៃឈើ ផងដែរ ។

ក៏ប៉ុន្តែ នាពេលបច្ចុប្បន្ន នេះ គេសង្កេត ឃើញថា មន្រ្តី ជំនាញ រដ្ឋបាលព្រៃឈើ និង អាជ្ញាធរ ពាក់ព័ន្ធ មួយចំនួន តូច តាមបណ្តា ភូមិ ឃុំ ស្រុក និង ខេត្ត បែរជា ប្រើយុទ្ធសាស្ត្រ កន្ទេលបន្លំដេក មិនខុសពីចាស់ បានលើកឡើងថា (មាន់ទំលើ អង្ករ ប្រាកដ ជាសុីអង្ករ ហើយបើទំលើ ស្រូវ ប្រាកដ ជា សុីស្រូវ មិនខាន) ដោយក្នុងមន្ត្រីជំនាញ មួយចំនួនតូច បែរជា លក់ឧត្តមគតិ ខ្លួនឯង ធ្វើការឃុបឃិត គ្នា ជាមួយក្រុមឈ្មួញ ស៊ីសំណូក សូកប៉ាន់ ជាថ្នូរ និង ការបើកភ្លើងខៀវ ឲ្យក្រុមឧក្រិដ្ឋកម្មព្រៃឈើ ចូលកាប់ទន្រ្ទាន ព្រៃឈើ ស្ទើតែរលាយ ហិនហោច ។

តាមការជាក់ ស្តែង នៅក្នុងស្រុក ជីក្រែង ខេត្តសៀមរាប គេសង្កេត ឃើញ មានមន្ត្រី ជំនាញ ដូចជា រដ្ឋបាលព្រៃឈើ ខ្វាវ ដែលមានលោក ភោគ វិរៈ ជានាយសង្កាត់ និងលោក សាំង វង្ស សំរិទ្ធ ជានាយសង្កាត់រដ្ឋបាលព្រៃឈើ ជីក្រែង រួមជាមួយមន្រ្តីបរិស្ថាន ផងដែរ ដែលបានដាក់ស្នាក់ការឈរជើង នៅតាមដងផ្លូវ ចេញពីដែនអភិរក្សសត្វព្រៃបឹងពែរ តែបែរ គេសង្កេត ឃើញ ក្រុមឈ្មួញ ចូលទៅកាប់បំផ្លាញ និង ដឹកជញ្ជូន ឈើ ដោយមិនមាន ច្បាប់ អនុញាត បានដឹកឆ្លងកាត់ ស្នាក់ការមន្រ្តី ជំនាញទាំងនោះ ជារៀងរាល់ ថ្ងៃ យកទៅលក់ និង ក្រុមឈ្មួញខ្លះទៀត ដឹកឈើដុំមានទំហំធំៗតាមគោយន្តកន្រ្ទៃ យកទៅលក់តាមដេប៉ូឈើ ឬតាមសិប្បកម្មកែច្នៃ យ៉ាងគគ្រឹកគគ្រេង បែរជាមិនឃើញបង្រ្កាប ឬទប់ស្កាត់ ឡើយ ហើយ ។

សូមបញ្ជាក់ផងដែរថាកាលពីថ្ងៃទី 16 ខែមករា ឆ្នាំ2022 សារពត៌មានថ្ងៃថ្មី បានចុះផ្សាយពាក់ព័ន្ធនឹងរឿងបទល្មើសព្រៃឈើក្នុងស្រុកជីក្រែង រហូតដល់ព្រឹកថ្ងៃទី 17 ខែមករា ឆ្នាំ 2022 ដ៏ដែលលោក តាំង លីហេង អធិការនគរបាលស្រុកជីក្រែង បានបញ្ជាកូនចៅឲ្យតេហៅលោក ទៀវ សំអុល ចាងហ្វាងសារព័ត៌មានគេហទំព័រ ថ្ងៃថ្មី ឲ្យចូលបំភ្លឺរឿងបទល្មើសព្រៃឈើ។ លុះដល់យប់ថ្ងៃទី 17 ខែមករាឆ្នាំ 2022 ដដែលនោះ បទល្មើសព្រៃឈើបានធ្វើសកម្មភាពយ៉ាងរលូននៅក្នុងឃុំខ្វាវ បញ្ជាក់លោក តាំង លីហេង ហាក់ដូចជាគ្មានចំណាត់ការ ឬ ស្មារតីដើម្បីបង្ក្រារ ទប់ស្កាត់បង្ក្រាបបទល្មើសព្រៃឈើឡើយ បន្ទាប់ពីឲ្យអ្នកសារព័ត៌មានឆ្លើយបំភ្លឺរួច ។

នាពេល បច្ចុប្បន្ន គេសង្កេត ឃើញទៀតថា ក្រុមឈ្មួញ មិនត្រឹម តែកាប់បំផ្លាញព្រៃឈើ ដែលជាប្រភេទឈើប្រណិត ឬឈើល្អៗ តែ ប៉ុណ្ណោះ ទេ គឺបានកាប់បំផ្លាញ ឈើដែលមិនសូវត្រូវប៉ាន់ ឬ មិនសូវមាន ហាងឆេង យកទៅដុតផលិត ជាធ្យូង ដឹកជញ្ជូនយ៉ាងគក្រឹកគក្រេង យកទៅលក់តាមបណ្តាភូមិ ស្រុក ខេត្ត និង មាននាំចេញទៅប្រទេស មានដូចជាប្រទេសថៃ និង ប្រទេសវៀតណាម ផងដែរ តែមន្រ្តី ជំនាញ ក្នុងស្រុកជីក្រែង ជាពិសេស លោក ពៅ ប៊ុនធឿន ដែលមានតួនាទី ជាអភិបាលស្រុក បានត្រឹមតែ អង្គុយ ធ្វើដូចទីងមោង ឬអង្គុយ ហៃអើៗៗៗ.. តែប៉ុណ្ណោះ មិនមានឆន្ទះពិតប្រាកដ ក្នុងការបង្រ្កាបក្រុមឧក្រិដជនព្រៃឈើ ឬ ទប់ស្កាត់ និង ថែរក្សាព្រៃឈើឡើយ ។

ជុំវិញបញ្ហានេះនៅរសៀលថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២២សារព័ត៌មានមិនអាចសុំការបំភ្លឺពី លោក ភោគ វិរ: នាយសង្កាត់រដ្ឋបាលព្រៃឈើខ្វាវ មិនអាចសុំការបំភ្លឺបានទេ ព្រោះខលមិនចូល រីឯ លោក សាំង វង្សសំរិទ្ធ នាយសង្កាត់ រដ្ឋបាលព្រៃឈើ ជីក្រែង និង លោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែង លោក តាំង លីហេង អធិការស្រុកជីក្រែង ខលចូលជាច្រើនដង តែមិនមានអ្នកទទួលឡើយ ៕ ( នៅមានត )

adm

Leave a Reply

Your email address will not be published. Required fields are marked *