ខេត្ដបាត់ដំបង ៖ ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ដោយអនុវត្តន៍តាមការណែនាំបញ្ជាផ្ទាល់ពីឯកឧត្ដម ឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជា លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលលើនីតិវិធីពី ឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០២១ វេលាម៉ោង ០៤:២៥ នាទី នៅចំណុចភូមិរំចេក៣ សង្កាត់ រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះប្រតិបត្តិការ បង្ក្រាបករណី ប៉ុនប៉ងលួចយកទ្រព្យសម្បត្តិ ០១ ករណី និងបានធ្វេីការនាំខ្លួនជនសង្ស័យចំនួន ០២ នាក់ មកកាន់ស្នងការដ្ឋាន ។
ជនសង្ស័យចំនួន ០២ នាក់ ឈ្មោះ សុខ វ៉ាន់សួរ ហៅ ជាក្បាលគោ ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ឈ្មោះ គា ឆានី ភេទប្រុស អាយុ ៣០ ឆ្នាំ មានទីលំនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
វត្ថុតាងដកហូតរួមមាន ៖ - ម៉ូតូម៉ាកហុងដាឌ្រីម សេ ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០២០ ពាក់ស្លាកលេខបាត់ដំបង 1AL 6678 ០១ គ្រឿង - ទូរស័ព្ទដៃ ស៊េរីចាស់ ចំនួន ០២ គ្រឿង - មួកកាតឹប ពណ៌ក្រហម ចំនួន ០១ ។
កាលពីថ្ងៃទី ១៤ ខែ មេសា ឆ្នាំ ២០២១ វេលាម៉ោង ០១និង១៦ នាទី នៅចំណុចមុខបន្ទប់ជួល ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង្ស័យទាំង ០២ នាក់ខាងលើបានធ្វេីសកម្មភាពជិះម៉ូតូ ទៅវិញទៅមកនៅចំណុចមុខបន្ទប់ជួលខាងលើ រួចក៏បានយកក្រណាត់ទៅគ្របកាមេរ៉ាសុវត្ថិភាព ក្នុងគោលបំណងលួចយកទ្រព្យសម្បត្តិ របស់ជនរងគ្រោះឈ្មោះ ទិត្យ សុជាតិ ភេទស្រី អាយុ ៣៩ ឆ្នាំ មានទីលំនៅកន្លែងកេីតហេតុខាងលេី ដោយសារជនរងគ្រោះភ្ញាក់ខ្លួនដឹងទាន់ក៏ស្រែកឆោឡោ ហេីយជនសង្ស័យក៏បានជិះម៉ូតូរត់គេចខ្លួនបាត់ រហូតដល់ថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០២១ ទេីបសមត្ថកិច្ចធ្វេីការនាំខ្លួនជនសង្ស័យមកកាន់ស្នងការដ្ឋាន ។
បច្ចុប្បន្នជនសង្ស័យទាំង០២ នាក់ខាងលើ កម្លាំងការិយាល័យជំនាញកំពុងតែធ្វេីការកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី ៕