ព័ត៌មានជាតិ

ក្រសួងសុខាភិបាលបានប្រកាស រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៣៩៣នាក់ ខណៈជាសះស្បើយ៦១២នាក់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ៣៩៣នាក់ ខណៈអ្នកជំងឺ ៦១២នាក់ជាសះស្បើយ។ សូមបញ្ជាក់ថា៖ គិតត្រឹមព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២៣,២៨២នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ១៤,៩៥៥នាក់ និងស្លាប់សរុបចំនួន១៥៩នាក់៕

ព័ត៌មានជាតិ

ក្រសួងសុខាភិបាលបានប្រកាស បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៣៥៨ នាក់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ចំនួន៣៥៨ នាក់ ខណៈអ្នកជំងឺ៣៤៨ នាក់ជាសះស្បើយ។ សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២១,៤៩៩នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៩,៨៦៧នាក់ និងស្លាប់សរុបចំនួន ១៤៧នាក់ ស្លាប់ថ្មីចំនួន ៥នាក់ ៕

ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម សម្រេចបើកដំណើរការភូមិមួយចំនួន ក្រោយបិទមួយរយៈដោយសារជំងឺកូវីដ

(ខេត្ដកំពង់ចាម)៖ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេចបើកដំណើរការឡើងវិញនៅភូមិមួយចំនួន ក្រោយបិទមួយរយៈដោយសារប្រជាពលរដ្ឋមានកើតជំងឺកូវីដ១៩។ ក្នុងសេចក្ដីសម្រេច បញ្ជាក់ថា ភូមិដែលត្រូវបើកដំណើរការឡើងវិញ នោះរួមមាន៖ ១.ភូមិអន្លុងគគីរនិងភូមិគងជ័យស្ថិតនៅក្នុងឃុំព្រែកកុយ ស្រុកកងមាស ២.ភូមិកំពង់ព្រះនិងភូមិជេីងឆ្នុកស្ថិតក្នុងឃុំតាំងក្រាំង ស្ថិតក្នុងស្រុកបាធាយ ៣.ភូមិចុង និង ភូមិសង្កើប ស្ថិតក្នុងឃុំសុំបូរ ស្ថិតក្នុងស្រុកបាធាយ ៤.ភូមិជ័យ ស្ថិតក្នុងឃុំមានជ័យ ស្រុកស្រីសន្ធរ ៥.ឃុំប្រាំយាម ស្ថិតក្នុងស្រុកស្រីសន្ធរ ៦.ឃុំស្ដៅ ឃុំរការអារ និងឃុំកងតាណឹង ស្ថិតនៅក្នុងស្រុកកងមាស ៧.ភូមិតាំងក្រាំងស្ថិតក្នុងឃុំជាលា ស្ថិតក្នុងស្រុកបាធាយ ៨.ភូមិសន្ធៃ និងភូមិច្រស់ ស្ថិតក្នុងឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ។ សូមបញ្ជាក់ថាភូមិទាំងអស់ខាងលេីនេះត្រូវបានដាក់ឲ្យដំណើរការឡើងវិញចាប់ពីថ្ងៃទី១៣ ខែឧសភាឆ្នាំ២០២១នេះតទៅ៕  

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៤៨០នាក់ ខណៈជាសះស្បើយ៣៥០នាក់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ចំនួន៤៨០នាក់ ខណៈអ្នកជំងឺ៣៥០នាក់ជាសះស្បើយ។ សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២០,២២៣នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៨,១៧០នាក់ និងស្លាប់សរុបចំនួ ១៣១នាក់៕

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី រហូតដល់៨៤១នាក់

(ភ្នំំំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី រហូតដល់៨៤១នាក់ ខណៈអ្នកជំងឺចំនួន៦១នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ អ្នកឆ្លងទាំង៨៤១នាក់ រួមមាននៅរាជធានីភ្នំពេញ ៥២៥នាក់, ខេត្តកណ្តាល ៣៣នាក់, ខេត្តកំពង់ស្ពឺ ៦នាក់, ខេត្តព្រះសីហនុ ៦២នាក់, ខេត្តតាកែវ ៩នាក់, ខេត្តព្រៃវែង ១នាក់, ខេត្តកំពង់ចាម ២១នាក់, ខេត្តត្បូងឃ្មុំ ៩នាក់, ខេត្តកំពង់ធំ ១៥នាក់, ខេត្តសៀមរាប ៧នាក់ និងខេត្តបន្ទាយមានជ័យ ១៥៣នាក់។ សម្រាប់អ្នកជាសះស្បើយទាំង៦១នាក់វិញ រួមមាននៅរាជធានីភ្នំពេញ ១៩នាក់, ខេត្តព្រះសីហនុ ៣០នាក់, ខេត្តតាកែវ ៧នាក់, ខេត្តព្រៃវែង ៤នាក់ និងខេត្តបន្ទាយមានជ័យ ១នាក់ ដោយទទួលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។ សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹក ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ១៥,៣៦១នាក់, […]

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីរហូតដល់ ៧៣០នាក់

(ភ្នំពេញ )៖ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី រហូតដល់ ៧៣០នាក់ ខណៈអ្នកជំងឺចំនួន១៦៩នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា អ្នកឆ្លងទាំង៧៣០នាក់ រួមមាននៅរាជធានីភ្នំពេញ ៤៥៤នាក់, ខេត្តកណ្តាល ១០៧នាក់, ខេត្តព្រះសីហនុ ១២៤នាក់, ខេត្តកំពត ១នាក់, ខេត្តតាកែវ ១១នាក់, ខេត្តព្រៃវែង ៦នាក់, ខេត្តកំពង់ចាម ៤នាក់, ខេត្តត្បូងឃ្មុំ ៥នាក់, ខេត្តស្ទឹងត្រែង ១នាក់, ខេត្តពោធិ៍សាត់ ១នាក់, ខេត្តកំពង់ធំ ១៤នាក់ និងខេត្តសៀមរាប ២នាក់។ សម្រាប់អ្នកជាសះស្បើយទាំង១៦៩នាក់វិញ រួមមាននៅរាជធានីភ្នំពេញ ៣៨នាក់, ខេត្តកណ្តាល ១៣នាក់, ខេត្តព្រះសីហនុ ៧៤នាក់, ខេត្តស្វាយរៀង ១៨នាក់, ខេត្តកំពង់ចាម ៩នាក់, ខេត្តប៉ៃលិន ១នាក់ និងខេត្តសៀមរាប២នាក់ ដោយទទួលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ […]

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៣៨៨នាក់

(ភ្នំពេញ )៖ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៣៨៨នាក់ ខណៈអ្នកជំងឺចំនួន៤៨នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ។ សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា អ្នកឆ្លងទាំង៣៨៨នាក់ មានម្នាក់ជាពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃ និងចំនួន៣៨៧នាក់ ជាករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ ដែលរួមមានរាជធានីភ្នំពេញ ៣៣១នាក់, ខេត្តសៀមរាប ១នាក់, ខេត្តស្វាយរៀង ១នាក់, ខេត្តតាកែវ ២នាក់, ខេត្តកំពង់ចាម ២នាក់, ខេត្តកំពង់ស្ពឺ ៣នាក់, ខេត្តកណ្តាល ៤នាក់, ខេត្តព្រៃវែង ៨នាក់ និងខេត្តបន្ទាយមានជ័យ ៣៥នាក់ ។ សម្រាប់អ្នកជាសះស្បើយទាំង៤៨នាក់វិញ សុទ្ធសឹងជាអ្នកឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ ដោយទទួលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។ សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹក ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ១៣,៧៩០នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ […]

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៧៦១នាក់ ខណៈអ្នកជាសះស្បើយចំនួន១៦៦នាក់

(ភ្នំពេញ) ៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីរហូតដល់ ៧៦១នាក់ថែមទៀត ខណៈអ្នកជំងឺចំនួន១៦៦នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ។ សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា អ្នកឆ្លងទាំង៧៦១នាក់ មានម្នាក់ជាអ្នកដំណើរចូលមកកម្ពុជា និងចំនួន៧៦០នាក់ ជាករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ ដែលរួមមានរាជធានីភ្នំពេញ ៤០៨នាក់, ខេត្តព្រះសីហនុ ៨៣នាក់, ខេត្តកណ្តាល ១៤៤នាក់, ខេត្តកំពង់ចាម ៣៩នាក់, ខេត្តបន្ទាយមានជ័យ ៦៧នាក់, ខេត្តកំពង់ធំ ១នាក់, ខេត្តកោះកុង ១នាក់, ខេត្តព្រៃវែង ៣នាក់, ខេត្តត្បូងឃ្មុំ០៥នាក់, ខេត្តកំពង់ចាម ៦នាក់, ខេត្តកំពង់ស្ពឺ ១៣នាក់, ខេត្តតាកែវ ១៥នាក់ និងខេត្តសៀមរាប ១៤នាក់ ។ សម្រាប់អ្នកជាសះស្បើយទាំង ១៦៦នាក់វិញ ក្នុងនោះមានម្នាក់ជាអ្នកដំណើរមកពីក្រៅប្រទេស និងចំនួន ១៦៥នាក់ ជាអ្នកឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ ដោយទទួលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ […]

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៨៨០នាក់ និង ជាសះស្បើយចំនួន២៨៨នាក់

(ភ្នំពេញ) ៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីរហូតដល់ ៨៨០នាក់ថែមទៀត ដែលភាគច្រើនបំផុតជាអ្នករស់នៅរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន២៨៨នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា អ្នកឆ្លងទាំង៨៨០នាក់ សុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ ដែលរួមមានរាជធានីភ្នំពេញ ៥១៨នាក់, ខេត្តព្រះសីហនុ ១៨៧នាក់, ខេត្តកណ្តាល ៧៣នាក់, ខេត្តកំពង់ចាម ៣៩នាក់, ខេត្តបន្ទាយមានជ័យ ៣៦នាក់, ខេត្តកំពង់ស្ពឺ ៩នាក់, ខេត្តតាកែវ ៥នាក់, ខេត្តកំពង់ឆ្នាំង ៣នាក់, ខេត្តកំពង់ធំ ៤នាក់, ខេត្តព្រៃវែង ២នាក់, ខេត្តពោធិ៍សាត់ ១នាក់, ខេត្តកោះកុង ១នាក់, ខេត្តសៀមរាប ១នាក់ និងខេត្តត្បូងឃ្មុំ ១នាក់។ សម្រាប់អ្នកជាសះស្បើយទាំង ២៨៨នាក់វិញ ក្នុងនោះមានម្នាក់ជាពលករមកពីប្រទេសថៃ និង ២៨៧នាក់ ជាអ្នកឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ ដោយទទួលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ […]

ព័ត៌មានជាតិ

ខេត្តស្វាយរៀង​​ ត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស​ និង​ កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព

ខេត្ដស្វាយរៀង៖ភូមិសាស្ត្រខេត្តស្វាយរៀង ត្រូវបានកំណត់យកជាភូមិសាស្ត្រដែលមានការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលតម្រូវអោយមានការអនុវត្តកាតព្វកិច្ចពាក់ម៉ាស​ និង​ កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ នេះ ៕