ព័ត៌មានរាយការណ៍ ព័ត៌មានសន្តិសុខសង្គម

រន្ធត់ណាស់!! រថយន្តដឹកទំនិញបុក រថយន្តកាមរីបាឡែន ដែលជិះមួយគ្រួសារ ស្លាប់ម្នាក់និងរបួសជាច្រើននាក់!

​ (ភ្នំពេញ)​ ៖​ មនុស្សប្រុសស្រីក្មេងចាស់មួយគ្រួសារចំនួន៥នាក់ ក្នុងនោះមានស្ត្រីម្នាក់ស្លាប់នៅកន្លែងកើតហេតុយ៉ាងអាណោចអាធម៌ និងប្រុសស្រីក្មេងចាស់៤ នាក់ទៀតរងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជិះរថយន្ដកាមរីបាឡែនមួយគ្រឿងត្រូវរថយន្តប្រភេទដឹកទំនិញធុនយក្សបុកចំពីចំហៀងពេញទំហឹង កាលពីវេលាម៉ោង១១ និង ២០នាទីយប់ថ្ងៃទី១៦ ខែមិថុនា​ ឆ្នាំ២០២១​ នៅចំណុចស្តុបប្រីត តាមដោយផ្លូវ ២០០៤ កែងនិងផ្លូវណតប្រីត ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

​ ជនរងគ្រោះដែលស្លាប់និងរបួសធ្ងន់ស្រាលមិនស្គាល់អត្តសញ្ញាណនោះទេ។

​ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនកើតហេតុគេឃើញរថយន្តកាមរីបាឡែន​ ពណ៌ស្ករមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AA-8975 បើកបរជាលក្ខណៈគ្រួសារមានប្រុសស្រីក្មេងចាស់ចំនួន៥នាក់ បានធ្វេីដំណើរតាមបណ្តោយផ្លូវ២០០៤ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចស្តុបបែកជាបួនចំណុចកើតហេតុកើយហេតុខាងលើ ក៏មានរថយន្តប្រភេទដឹកទំនិញធុនយក្សមួយគ្រឿង ម៉ាកFUSOក្បាលពណ៌ក្រហម​ ពាក់ស្លាកលេខព្រះសីហនុ3A-2426 បើកបរដោយបុរសម្នាក់រួមដំណើរនឹងព្រូពីរនាក់ទៀត ធ្វេីដំណើរតាមបណ្តោយផ្លូវណតប្រីតទិសដៅពីត្បូងទៅជើងចាប់ហ្វ្រាំងមិនទាន់ បុកពីចំហៀងរថយន្តកាមរីបាឡែនខាងស្តាំពេញទំហឹង បណ្ដាលឲ្យស្ត្រីវ័យចំណាស់ម្នាក់ដែលអង្គុយនៅខាងមុខអែបនឹងតាកុងគៀបជាប់ស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធម៌​ ចំណែកក្មេងចាស់ប្រុសស្រី៤នាក់ទៀតរងរបួសធ្ងន់ស្រាល​ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ចំណែកស្ត្រីដែលស្លាប់ជាប់នៅក្នុងរថយន្តត្រូវបានបងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចនាំគ្នាជួយគាស់ចេញយកសពមកតម្កល់ទុកក្នុងរថយន្ត សាមុយបណ្ដោះអាសន្ន​ ។ ចំណែកតៃកុងរថយន្តបង្កឃើញសភាពមិនស្រួលបើកទ្វារចុះរត់គេចខ្លួនបាត់ស្រម៉ោល បន្សល់ព្រូពីរនាក់រត់មិនទាន់ត្រូវប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច។

​ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមច្បាប់។ ចំណែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុទុកគាត់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

adm

Leave a Reply

Your email address will not be published. Required fields are marked *