(ខេត្ដកំពង់ចាម)៖ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេចបើកដំណើរការឡើងវិញនៅភូមិមួយចំនួន ក្រោយបិទមួយរយៈដោយសារប្រជាពលរដ្ឋមានកើតជំងឺកូវីដ១៩។
ក្នុងសេចក្ដីសម្រេច បញ្ជាក់ថា ភូមិដែលត្រូវបើកដំណើរការឡើងវិញ នោះរួមមាន៖
១.ភូមិអន្លុងគគីរនិងភូមិគងជ័យស្ថិតនៅក្នុងឃុំព្រែកកុយ ស្រុកកងមាស
២.ភូមិកំពង់ព្រះនិងភូមិជេីងឆ្នុកស្ថិតក្នុងឃុំតាំងក្រាំង ស្ថិតក្នុងស្រុកបាធាយ
៣.ភូមិចុង និង ភូមិសង្កើប ស្ថិតក្នុងឃុំសុំបូរ ស្ថិតក្នុងស្រុកបាធាយ
៤.ភូមិជ័យ ស្ថិតក្នុងឃុំមានជ័យ ស្រុកស្រីសន្ធរ
៥.ឃុំប្រាំយាម ស្ថិតក្នុងស្រុកស្រីសន្ធរ
៦.ឃុំស្ដៅ ឃុំរការអារ និងឃុំកងតាណឹង ស្ថិតនៅក្នុងស្រុកកងមាស
៧.ភូមិតាំងក្រាំងស្ថិតក្នុងឃុំជាលា ស្ថិតក្នុងស្រុកបាធាយ
៨.ភូមិសន្ធៃ និងភូមិច្រស់ ស្ថិតក្នុងឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ។
សូមបញ្ជាក់ថាភូមិទាំងអស់ខាងលេីនេះត្រូវបានដាក់ឲ្យដំណើរការឡើងវិញចាប់ពីថ្ងៃទី១៣ ខែឧសភាឆ្នាំ២០២១នេះតទៅ៕