ខេត្តកណ្តាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស មានកិត្តិយស សូមឆ្លើយតបជូន សារព័ត៌មាន Cambojanews ដែលបានចុះផ្សាយ និងសួរមក ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ព័ន្ធបទល្មើសគ្រឿងញៀន នៅក្នុងស្រុកកោះធំ ខេត្តកណ្តាល៕
ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងជួបពិភាក្សាទ្វេភាគីជាមួយលោក ម៉ូតេហ្គី តូស៊ីមីសឺ (MOTEGI Toshimitsu) រដ្ឋមន្ត្រីការបរទេសជប៉ុន នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៥:០០ នាទី នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០នេះ។ យោងតាមសេចក្តីប្រកាសព័ត៍មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា លោកម៉ូតេហ្គីតូស៊ីមីសឺរដ្ឋមន្ត្រីការបរទេសជប៉ុននឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២០ ។ ក្នុងអំឡុងពេលទស្សនកិច្ច លោក ម៉ូតេហ្គី តូស៊ីមីសឺ នឹងអញ្ជើញ ចូលជួបសម្តែងការគួរសមចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា និងជួបពិភាក្សាទ្វេភាគីជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ […]
ខេត្តកណ្តាល៖ បើយោងតាមរបាយការណ៍របស់ស្នងការនគរបាលខេត្តកណ្តាល បានគោរពជូនដល់ ឯកឧត្តមប្រធាននាយកដ្ឋានគ្រប់គ្រងល្បែងពាណិជ្ជកម្មស្ដីពីការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ រយៈពេលមួយខែគឺគិតចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានឲ្យដឹងថា ៖ ល្បែងស៊ីសងដែលកំពុងមានសកម្មភាពលួចលាក់ក្នុងខេត្តកណ្តាលរួមមានជល់មាន់ បៀរ អាប៉ោង កន្ទុយលេខ ។ អនុវត្តតាមការណែនាំរបស់អគ្គស្នងការនគរបាលជាតិគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តកណ្តាលស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានយកចិត្តទុកដាក់ជាបន្តបន្ទាប់ជាក់ស្ដែងក្នុងរយៈពេលមួយខែ ។ លទ្ធផលនៃការបង្ក្រាបគឺបាន០៤ករណី ឃាត់ខ្លួនមនុស្ស០៤នាក់ ស្រី០៣នាក់ វិធានការអប់រំគឺគ្មាន។វិធានការច្បាប់ដែលបញ្ជូនសំណុំរឿងទៅតុលាការនោះគឺចំនួន០៤ករណី មនុស្ស០៤នាក់ ស្រី០៣នាក់ គឺស្រុកស្អាង ១ករណី ស្រុកកៀនស្វាយ ២ករណី ស្រុកពញាឮ១ ករណី ៕