ព័ត៌មានសន្តិសុខសង្គម

កម្លាំងនគរបាលបានចុះពិនិត្យនិងបង្ក្រាបទីតាំងឆ្នោតឡូតូបង្កប់លេងល្បែងស៊ីសងចំនួន៣៤កន្លែងត្រូវបានធ្វើកិច្ចសន្យាម្ចាស់ទីតាំងនិងអ្នកបើក នៅខេត្ដបន្ទាយមានជ័យ

បន្ទាយមានជ័យ៖កម្លាំងនគរបាលបានចុះពិនិត្យនិងបង្ក្រាបទីតាំងឆ្នោតឡូតូដែលលួចបង្កប់លេងល្បែងស៊ីសងចំនួន៣៤កន្លែងត្រូវបានធ្វើកិច្ចសន្យាម្ចាស់ទីតាំងអ្នកបើក កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងភូមិសាស្រ្ដ ខេត្តបន្ទាយមានជ័យ ។ លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងផែនការងារព្រហ្មទ័ណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានប្រាប់មកអង្គភាពសារព័ត៌មានយើង ថា៖ ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីលុបបំបាត់ល្បែងស៊ីសងដោយខុសច្បាប់ពង្រឹងការងារសន្តិសុខនិងសណ្តាប់ធ្នាប់និងបទល្មើសចោលួចឆក់ដែលកើតឡើង កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុក.ក្រុងទាំង៩ បានស្រាវជ្រាវនិងចុះពិនិត្យនិងបង្ក្រាបទីតាំងឆ្នោតឡូតូដែលបង្កប់លេងល្បែងស៊ីសងដោយខុសច្បាប់ជល់មាន់តាមអនឡាញ និងយូគីរ និងល្បែងស៊ីសងផ្សេងៗ។ លោកបានបញ្ជាក់ថា៖ក្រោយស្រាវជាវនិងចុះពិនិត្យនិងបង្ក្រាបទីតាំងល្បែងឆ្នោតឡូតូដែលបង្កប់ល្បែងស៊ីសងខុសច្បាប់ក្នុងចំណោម៩ស្រុក.ក្រុង កមាន៦ស្រុក.ក្រុង មានចំនួន៣៩កន្លែង ៖ ១.ក្រុងប៉ោយប៉ែតមានចំនួន០៦ទីតាំង ២.ក្រុងសិរីសោភ័ណមានចំនួន៩ទីតាំង ៣.ស្រុកមង្គលបូរីចំនួនចំនួន២ទីតាំង ៤.ស្រុកម៉ាឡៃមានចំនួន៦ទីតាំង ៥.ស្រុកព្រៈនេត្រព្រៈមានចំនួន៣ទីតាំង ៦.ស្រុកថ្មពួកមានចំនួន២ទីតាំង។ លោកឧត្តមមសេនីយ៍ត្រី នូ ជីវ័ន្ត បានប្រាប់បន្ដថា៖ក្រោយកម្លាំងជំនាញបានចុះពិនិត្យស្រាវជ្រាវបង្ក្រាបទីតាំងឆ្នោតឡូតូបង្កប់ល្បែងស៊ីសងដោយខុសច្បាប់ចំនួន៣៤កន្លែងកម្លាំងជំនាញបានធ្វើការកិច្ចសន្យាម្ចាស់ទីតាំង និងអ្នកបើកល្បែងលេងត្រូវបានធ្វើការអប់រំ ណែនាំអោយបញ្ឈប់សកម្មភាពបើកឆ្នោតឡូតូបង្កប់ល្បែងស៊ីសងដោយខុសច្បាប់បើរកឃើញនៅពេលក្រោយនិងមានវិធានការតាមច្បាប់ដោយមិនលើកលេងឡើយ។ មហាជនរង់ចាំមើលថាក្រោយពីសមត្ថកិច្ចចុះបង្ក្រាបឆ្នោតឡូតូដែលលួចបង្កប់ល្បែងសុីសងរួចមកតើម្ចាស់បនល្បែងនិងហ៊ានលួចបើកលេងសុីសងជល់មាន់តាមអនឡាញ បន្តទៀតឬទេ?៕

ព័ត៌មានសន្តិសុខសង្គម

ល្បែងស៊ីសងជល់មាន់តាមអនឡាញ ស្ទើរគ្រប់ទីកន្លែងកំពុងរីកដុះដាល អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធមិនបង្ក្រាប នៅស្រុកស្វាយទាប

ខេត្តស្វាយរៀង៖ ទីតាំងល្បែងសុីសងជល់មាន់តាមអនឡាញជាច្រើនកន្លែង បាននឹងកំពុងបើកលេងបានយ៉ាង អនាធិបតេយ្យ ពិសេសនៅឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង ។ ពួកគាត់បានលើកឡើងថា ស្ទើគ្រប់ទីកន្លែង មិនថានៅឃុំគគីរសោមនេះទេគឺនៅស្រុកស្វាយទាបពោពេញទៅដោយល្បែងស៊ីសងជល់មាន់តាមអនឡាញ តាមតារាងបាល់,តាមទៀបកាហ្វេរ កន្លែងលក់បាយ ពួកគាត់ឃើញក្រុមអ្នកញៀនល្បែងចូលលេងល្បែងស៊ីសងជល់មាន់តាមអនឡាញយ៉ាងច្រើនកុះករ ។ ពលរដ្ឋបាននាំគ្នាព្រួយបារម្ភយ៉ាងខ្លាំង ទីតាំងល្បែងសុីសង នេះ អាចធ្វើឲ្យកើតនូវអំពើចោរកម្មនិងបទល្មើសផ្សេងៗកើតឡើងគួរឲ្យភ័យខ្លាចតែម្តង ពួកគាត់ឆ្ងល់ថាចុះឯណាទៅ គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃដោយឲ្យមន្ត្រី អនុវត្តនោះ ។ ជុំវិញករណីនេះដែរអង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោក សោម សារ៉ន អធិការនគរបាលស្រុកស្វាយទាបបាននៅឡើយទេ ហើយបានដាក់តាមប្រព័ន្វតេឡេក្រាមលោកមិនទាន់ចូលមើល។ ពលរដ្ឋសង្ឃឹមនិងជឿជាក់ថា​ អជ្ញាធរនិងសមត្ថកិច្ច​ពាក់ពន្ធ័ ស្រុកស្វាយទាប និងចុះស្រាវជ្រាវនិងបង្ក្រាប​ទីតាំងល្បែងសុីសងទាំងនោះឲ្យស្របតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ។ អង្គភាពសារព័ត៌មានយើងនិងរង់ចាំធ្វើការផ្សាយជាបន្តបន្ទាប់ប្រសិនបើមានការពន្យល់បកស្រាយពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធឬគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ ៕

ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រៃវែង រៀចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រៃវែង!

ព្រៃវែង៖ នៅរសៀលថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋបាលខេត្តព្រៃវែង ដែលដឹកនាំដោយ ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង រៀចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ដើម្បីផ្ដល់ព័ត៌មានដល់ក្រុមប្រឹក្សាស្រុក ក្រុម ប្រឹក្សាឃុំ សហគមន៍ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ អំពីសមិទ្ធផលសម្រេចបានការអនុវត្តសកម្មភាពនានារបស់ ក្រុមប្រឹក្សាខេត្ត ឆ្នាំ២០២៣ និងរៀបចំផែនការសកម្មភាពឆ្នាំ២០២៤ ព្រមទាំងឆ្លើយតបទៅនឹងបញ្ហាប្រឈម សំណូមពររបស់ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ សហគមន៍ និងប្រជាពលរដ្ឋ ដែលបានលើកឡើងក្នុងវេទិកានានេះ។ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា ដំណើរការនៃវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនាពេលនេះ គឺស្ថិតក្នុង គោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាលកម្ពុជា ។ គោលបំណងសំខាន់ គោលនយោបាយនេះ គឺ៖ ១-ការកែលំអនូវប្រព័ន្ធអភិបាលកិច្ចនៅតាមថ្នាក់រដ្ឋបាលនានា ដើម្បីជំរុញដល់លទ្ធិប្រជាធិបតេយ្យ នៅមូលដ្ឋាន។ ២-ការជំរុញកិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចនៅមូលដ្ឋាន។ ៣-ការរួមចំណែកកាត់បន្ថយភាពក្រីក្រនៅទូទាំងប្រទេសកម្ពុជា។ ទាំងអស់ខាងលើ គឺបង្ហាញឱ្យឃើញនូវឆន្ទៈដ៏មោះមុត របស់រាជរដ្ឋាភិបាលកម្ពុជា និងជាការបោះជំហាន ទៅមុខមួយ […]

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សមិទ្ធផលស្ពាននាគភ្លោះកោះនរា និងស្ពានកោះនរា នឹងក្លាយជាកាតាលីករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរាជធានីភ្នំពេញ ឆ្ពោះទៅទិសខាងកើត តាមបណ្តោយផ្លូវជាតិលេខ១

ភ្នំពេញ៖ នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពាននាគភ្លោះកោះនរា ក្នុងខណ្ឌច្បារអំពៅ និងស្ពានកោះនរា ស្ថិតក្នុងភូមិសាស្ត្រចំណុចប្រសព្វរវាងខណ្ឌច្បារអំពៅ និងខណ្ឌចំការមន រាជធានីភ្នំពេញ ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។    ក្នុងពិធីដ៏អធិកអធមនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សមិទ្ធផលស្ពាននាគភ្លោះកោះនរា និងស្ពានកោះនរា នឹងក្លាយជាសមិទ្ធផលថ្មីបន្ថែមទៀតសម្រាប់រាជធានីភ្នំពេញ ស្របតាមអនុសាសន៍ និងចក្ខុវិស័យប្រកបដោយភាពច្បាស់លាស់របស់ សម្ដេចតេជោ ហ៊ុន សែន ហើយការដាក់ឱ្យដំណើរការស្ពាននេះ នឹងក្លាយទៅជាកាតាលីករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ តាមរយៈការកាត់បន្ថយវេលាធ្វើដំណើរ និងការដឹកជញ្ជូនទំនិញទៅកាន់ទីផ្សារ, ការកកស្ទះចរាចរណ៍ ក៏ដូចជាការទាក់ទាញការវិនិយោគ ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍក្នុងតំបន់ ។ ស្ពានបេតុងខ្សែកាបនេះ នឹងក្លាយជាការតភ្ជាប់និស្ស័យរវាងតំបន់ដែលមានសក្ដានុពលបំផុតរបស់រាជធានីភ្នំពេញ ពោលគឺតំបន់កោះពេជ្រ ទៅនឹងតំបន់កោះនរា ដោយឆ្លងកាត់ទន្លេបាសាក់ ដែលនេះជាជំហានដ៏សំខាន់មួយ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរាជធានីភ្នំពេញឆ្ពោះទៅទិសខាងកើត តាមបណ្តោយផ្លូវជាតិលេខ១ ។ […]

ព័ត៌មានរាយការណ៍ ព័ត៌មានសន្តិសុខសង្គម

ល្បែង”អនឡាញ”នឹងឆ្នោតកន្ទុយលេខវៀតណាម កំពុងរីកដូចផ្សិត នៅខណ្ឌសែនសុខ!

(ភ្នំពេញ)៖ ក្រុមឈ្មួញកំពុងសប្បាយនឹងការប្រមូលលុយ ពីប្រជាពលរដ្ឋដោយខុសច្បាប់ តាមរយៈការបើកល្បែង”អនឡាញ”បញ្ជល់មាន់ទូរទស្សន៍ដោយខុសច្បាប់ និងការដាក់ទីតាំង ដើម្បីឱ្យភ្នាក់ងាររបស់ពួកគេឈរជើង ចាំកត់ឆ្នោតកន្ទុយលេខវៀតណាម ដោយខុសច្បាប់.និងមានទទួលចាក់លុយធំៗទាំងវេនថ្ងៃ និងវេនយប់។ ស្របពេលដែល អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ ធ្វើមិនដឹងមិនឮ បង្កជាលក្ខណៈងាយស្រួល សម្រាប់បទល្មើសល្បែងស៊ីសងទាំងនោះ អាចប្រព្រឹត្តទៅយ៉ាងរលូនរាល់ថ្ងៃ។ ជាក់ស្ដែងៈ ទីតាំងកត់ឆ្នោតកន្ទុយលេខវៀតណាម ដុះស្លែ១កន្លែង នៅ”បុរីឈូកមាស”ផ្លូវCនឹងផ្លូវD ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានទទួលចាក់លុយធំ ទាំងវេនថ្ងៃនិងវេនយប់។ ដោយឡែក ទីតាំងល្បែងស៊ីសង”អនឡាញ”បញ្ជល់មាន់តាមទូរទស្សន៍ ដុះស្លែមួយកន្លែងទៀត ត្រង់ចំណុចខាងក្រោយមន្ទីរពេទ្យសែនសុខ ប្រហែល២០ម៉ែត្រ តាមបណ្ដោយផ្លូវ១០១១ ស្ថិតនៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក៏កំពុងបើកដំណើរការ យ៉ាងគគ្រឹកគគ្រេងដូចគ្នា។ សេចក្ដីរាយការណ៍បញ្ជាក់ប្រាប់«សារព័ត៌មាន»យើងថា ទីតាំងកត់ឆ្នោតកន្ទុយលេខវៀតណាមដុះស្លែ ត្រង់ចំណុចខាងលើ រួមនិងទីតាំងល្បែង”អនឡាញ”នៅផ្លូវ១០១១ ខាងក្រោយមន្ទីរពេទ្យសែនសុខ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ បានបើកអាជីកម្ម លេងល្បែងស៊ីសង ខ្នាតធំដោយខុសច្បាប់ ជាយូរឆ្នាំមកហើយ រាល់ថ្ងៃតែម្ដង តាំងពីព្រលឹមទល់ព្រលប់ គេមិនដែលឃើញសមត្ថកិច្ច ចុះបង្ក្រាប ឬហាមឃាត់នោះឡើយ។ បើទោះបីជាសកម្មភាពទាំងនេះ កំពុងកើតមានយ៉ាងពេញបន្ទុក […]

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩នេះ គឺរួមគ្នាដោះស្រាយបញ្ហា និងកង្វល់របស់ធុរជន

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងថា វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ជាសក្ខីភាព នៃកិច្ចសហការស្អិតរមួត និងវប្បធម៌សន្ទនារវាង រដ្ឋាភិបាល ផ្នែកឯកជន ក្នុងការរួមគ្នាដោះស្រាយបញ្ហា និងកង្វល់របស់ធុរជន វិនិយោគិន។ នាឱកាសអញ្ជើញអធិបតីក្នុងកម្មវិធី «វេទិការាជរដ្ឋាភិបាល និងផ្នែកឯកជន លើកទី១៩» នៅព្រឹកថ្ងៃ១៣ វិច្ឆិកា សម្តេចធិបតីបានមានប្រសាសន៍ថា សេដ្ឋកិច្ចជាតិ គឺជាកត្តាសំខាន់ ដែលពាក់ព័ន្ធនឹងជីវភាពរបស់ប្រជាពលរដ្ឋតែម្ដង រាល់សេចក្ដីសម្រេចនានា ក្នុងវេទិកានេះ គឺមានអនុភាពខ្ពស់។ សម្ដេចធិបតីបញ្ជាក់ថា «វេទិកាថ្ងៃនេះ ក៏ជាសក្ខីភាព នៃកិច្ចសហការស្អិតរមួត និងវប្បធម៌សន្ទនារវាង រដ្ឋាភិបាល ផ្នែកឯកជន ក្នុងការរួមគ្នាដោះស្រាយបញ្ហា និងកង្វល់របស់ធូរជន វិនិយោគិន នៅក្នុងគោលដៅជំរុញការអភិវឌ្ឍវិស័យឯកជននៅកម្ពុជា»។ សម្ដេចធិបតីបន្ដថា មួយវិញទៀត ការរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ នាពេលនេះ គឺជាការសន្យារបស់ សម្ដេចធិបតី បានលើកឡើងក្នុងកិច្ចប្រជុំលើកដំបូង នៃគណៈរដ្ឋមន្ដ្រីនីតិកាលទី៧។ កិច្ចការងារដំបូងរបស់រាជដ្ឋាភិបាល តើអ្វីខ្លះជាកត្តាចំបាច់ អ្វីខ្លះជាកិច្ចការសំខាន់ដែលយើងត្រូវធ្វើ? ដូច្នេះ កិច្ចការងារនាថ្ងៃនេះ […]

ព័ត៌មានសន្តិសុខសង្គម

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាស នៅព្រះ រាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយក្រសួងធនធានទឹកបានបញ្ជាក់ឱ្យដឹងថា ប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិន នឹងបន្តឥទ្ធិពលគ្របដណ្តប់មកលើប្រទេសកម្ពុជា ជាមួយកម្លាំងខ្យល់មូសុងឦសាន ក្នុងល្បឿនពីមធ្យមទៅបង្គួរ។ ក្នុងនោះ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងតំបន់វាលទំនាបនឹងមានសីតុណ្ហភាពអតិបរមាពី ៣០-៣២°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី ៣-៥ម៉ែត្រ/វិនាទី ចំពោះនៅរាជធានីភ្នំពេញ និងបណ្តាខេត្តនៅភាគខាងត្បូងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ ដែលអាចគ្របដណ្តប់លើផ្ទៃដីពី ១០% ទៅ ២០%។ ដោយឡែកនៅតំបន់ខ្ពង់រាប នឹងមានសីតុណ្ហភាពអតិបរមាពី ២៩-៣១°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី ៤-៦ម៉ែត្រ/វិនាទី ហើយតំបន់មាត់សមុទ្រ និងមានសីតុណ្ហភាពអតិបរមាពី ២៨-៣០°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី ៣-៥ម៉ែត្រ/វិនាទីអាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ ដែលអាចគ្របដណ្តប់លើផ្ទៃដីពី ១០% ទៅ ២០% ចំណែកនៅលើផ្ទៃសមុទ្រ មានភ្លៀងធ្លាក់លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម និងរលកសមុទ្រមានកម្ពស់ពី ០,៧៥-១,៥០ម៉ែត្រ៕  

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ដង្ហែកឋិនទានសាមគ្គី ទៅវេរប្រគេនព្រះសង្ឃ ចំនួន ៤វត្ត នៅក្នុងខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ព្រមទាំងក្រុមគ្រួសារ និងពុទ្ធបរិស័ទជិតឆ្ងាយ បានដង្ហែកឋិនទានសាមគ្គី ទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស ចំនួន ៤វត្ត នៅវត្តគិរីរុក្ខារាម (ថ្មរមៀល) ស្ថិតក្នុងភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។ ក្នុងឱកាសនោះឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក៏បាននាំយកត្រៃចីវរ បាត្រ ឆ័ត្រ និងបច្ច័យកសាងវត្ត វេរប្រគេនដល់ព្រះសង្ឃទាំង ៤វត្ត រួមមាន ៖ វត្តគិរីរុក្ខារាម (ថ្មរមៀល) ភូមិថ្មរមៀល វត្តគិរីរុក្ខារាម ធ្លក ភូមិធ្លក […]

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម និង ប្រធានកិត្តិយសសមាគមន៍នារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម ដង្ហែរកឋិនសាមគ្គី ចូលវត្តបុទុមរតនៈដីដុះ

ខេត្ដកំពង់ចាម៖ ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ ឯកឧត្តម អ៊ុន ចាន់ដា និងលោកជំទាវ ញូង ចរិយោ អ៊ុន ចាន់ដា ប្រធានកិត្តិយសសមាគមន៍នារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម ព្រមទាំងមន្ត្រីរាជការក្រោមឱវាទ បានដង្ហែរកឋិនសាមគ្គី ចូលវត្តបទុមរតនៈដីដុះ ក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម ។ បន្ទាប់ពីបានប្រារព្ធពិធីតាមបែប ព្រះពុទ្ធសាសនារួច អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍សំណេះសំណាលទៅកាន់ពុទ្ធបរិស័ទ នៅក្នងអង្គកឋិនទាននោះ ថា ការរៀបចំដង្ហែរកឋិនសាមគ្គី មកកាន់វត្តរតនៈដីដុះ នាឱកាសនេះ មានថ្នាក់ដឹកនាំខេត្ត និងពុទ្ធបរិស័ទដែលបានចូលរួម បានគៀងគរប្រមូលបច្ច័យ ដើម្បីកសាងឧបដ្ឋានសាលា ក្នុងបរិវេណវត្តរតនៈដីដុះ មានទំហំធំ លក្ខណៈស្តង់ដារ មានរចនាបទស្រស់ស្អាត ស្របតាមព្រះពុទ្ធសាសនា ដែលគ្រោងចំណាយថវិកាប្រមាណជា ៦០ ម៉ឺនដុល្លារអាមេរិក និងប្រើរយៈពេលសាងសង់ប្រហែលជា ៦ ឆ្នាំ ។ ដូច្នេះបច្ច័យសម្រាប់កសាងឧបដ្ឋានសាលានោះ គឺសង្ឃឹមទៅលើការចូលរួមពីថ្នាក់ដឹកនាំ និងពុទ្ធបរិស័ទ ក្នុងមួយឆ្នាំត្រូវប្រើថវិកាអស់ ១០ ម៉ឺនដុល្លារអាមេរិក ។ […]