(ខេត្ដកំពង់ចាម)៖ ក្នុងឱកាសនាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន វេរប្រគេនដល់ព្រះសង្ឃ ចំនួន៤វត្ត ក្នុងក្រុងកំពង់ចាម ដែលបានរៀបចំឡេីងនៅវត្តខេមវន្តបឹងស្នាយ ស្ថិតក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសំណូមពរដល់ព្រះចៅអធិការវត្តគ្រប់វត្ត សូមជួយផ្សព្វផ្សាយរំលឹកដល់លោកយាយ លោកតា ពុទ្ធបរិស័ទទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការថែទាំសុខភាព ឲ្យជៀសផុតពីការឆ្លងជំងឺកូវីដ-១៩ ។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ដោយបច្ចុប្បន្នជំងឺឆ្លងរាតត្បាតនេះ នៅតែបន្តឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត ត្រូវបានរកឃើញជារៀងរាល់ថ្ងៃ សម្រាប់ក្នុងខេត្តកំពង់ចាមតួរលេខអ្នកស្លាប់បានកេីនឡេីងដល់៥៦នាក់ហេីយ ។ ដើម្បីជៀសផុតពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩នេះ យើងទាំងអស់គ្នា ត្រូវចូលរួម ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងសាកលនេះ ដោយការថែរក្សាសុខភាព ជាពិសេស ការអនុវត្តវិធានការ ៣ការពារ ៣កុំ និង២ចូលរួម តាមប្រសាសន៍ណែនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ជាពិសេសការចូលរួមទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដើម្បីការពារខ្លួនយើង គ្រួសារយើង និងសហគមន៍ទាំងមូលផងដែរ។ គួរបញ្ជាក់ថា ដើម្បីរួមចំណែកទ្រទ្រង់ដល់ព្រះសង្ឃ ក្នុងឱកាសចូលកាន់ព្រះវស្សា អស់កាលត្រីមាស […]
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ បានដឹកនាំសហការីចូលរួមក្នុងសម័យប្រជុំលើកទី៧ ព្រឹទ្ធសភា នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន ប្រធានស្តីទីព្រឹទ្ធសភា ដើម្បីការពារសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្ម មាត្រា១២៣ មាត្រា១៣៨ មាត្រា១៦២ មាត្រា៣០០ មាត្រា៣៤៣ មាត្រា៣៥០ មាត្រា៣៦៣ និងមាត្រា៣៦៧ នៃច្បាប់ស្តីពីការងារដែលត្រូវបានប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ ជស/រកម/០៣៩៧/០១ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៩៧។ ជាលទ្ធផល បន្ទាប់ពីការពិភាក្សា ពិនិត្យ និងផ្តល់យោបល់រួចមក សេចក្តីព្រាងច្បាប់នេះត្រូវបានសម័យប្រជុំលើកទី៧ ព្រឹទ្ធសភា នីតិកាលទី៤ បានយល់ព្រម ដោយឥតកែប្រែ។ សេចក្តីព្រាងច្បាប់នេះពិតជាមានសារៈសំខាន់ណាស់ ដើម្បីចូលរួមចំណែកក្នុងការរក្សាឲ្យបាននូវភាពប្រកួតប្រជែងរបស់ព្រះរាជាណាចក្រកម្ពុជានៅក្នុងបរិបទនៃការវិវត្តផ្នែកសង្គម-សេដ្ឋកិច្ចក្នុងតំបន់និងសកលលោក។ ការអនុវត្តច្បាប់ស្តីពីការងារក្នុងរយៈពេល២ទសវត្សចុងក្រោយនេះ ពិតជាបាននិងកំពុងរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានផ្តល់នូវជំនឿទុកចិត្តដល់សាធារណៈជន និងអន្តរជាតិ មកលើព្រះរាជាណាចក្រកម្ពុជា ក្នុងការគោរពសិទ្ធិការងារ និងបានធ្វើឲ្យរំហូរនៃការវិនិយោគវិស័យឯកជនមានការកើនឡើងជាបន្តបន្ទាប់ ដែលការណ៍នេះបាននាំមកនូវការអភិវឌ្ឍវិស័យសង្គម-សេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា៕
ខេត្តស្ទឹងត្រែង៖ នៅវេលាម៉ោង១២និង២០នាទី ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រុមការងារស្រាវជ្រាវ និងអភិរក្សជលផលនៃរដ្ឋបាលជលផល និងអង្គការ WWFបានប្រទះឃើញកូនផ្សោតកើតថ្មីមួយក្បាល ដែលមានអាយុកាលប្រមាណម្ភៃថ្ងៃ ក្នុងអន្លង់ត្បូងខ្លា ភូមិកោះជ្រឹម ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដែលមានចំនុចនិយាមការ ៤៨P: ០៦០៤៨៥៩ និងUTM: ១៤៦៣១២៦។ កូនផ្សោតថ្មីនេះ ត្រូវបានប្រទះឃើញហែលនៅក្នុងក្រុមហ្វូងសត្វផ្សោតធំដែលមានចំនួនប្រមាណប្រាំបីក្បាល ហើយតាមការអង្កេតជាក់ស្តែងពីក្រុមការងារអស់រយៈពេលប្រមាណជា២ម៉ោង ឃើញថាពុំមានចរិកបំពានណាមួយកើតឡើងពីសំណាក់សត្វផ្សោតធំមកលើកូនផ្សោតថ្មីនោះឡើយ។ កូនផ្សោតនេះ គឺជាកូនផ្សោតទី៧ហើយ ដែលត្រូវបានកត់ត្រាក្នុងឆ្នាំ២០២៣ ចាប់ពីខែមករារហូតមកទល់ពេលនេះ៕