(ខេត្ដកំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរដោយមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវបេតុងអាមេ ២ខ្សែ ប្រវែងជាង១៥០០ ម៉ែត្រ និងប្រព័ន្ធលូបង្ហូរទឹក ស្ថិតនៅក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ។ ក្នុងដំណើរអញ្ជើញចុះពិនិត្យការស្ថាបនាផ្លូវខាងលើនេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានធ្វើការសាកសួរសុខទុក្ខ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវ ឲ្យចូលរួមជាមួយអាជ្ញាធរ ដេីម្បីបន្តការអភិវឌ្ឍន៍ និងចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ផងដែរ ។ ជាមួយការស្ថាបនាផ្លូវនេះ បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់នោះ ពិតជាមានការត្រេកអរជាខ្លាំង បេីទោះជាស្ថិតក្នុងបរិបទកូវីដ-១៩ អាជ្ញាធរខេត្តកំពង់ចាម នៅតែបន្តធ្វើការអភិវឌ្ឍន៍ជាបន្តបន្ទាប់ ជាក់ស្តែងដូចជាការស្ថាបនាពីផ្លូវដី ទៅជាផ្លូវបេតុងនេះ បង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរ ពីសំណាក់បងប្អូនប្រជាពលរដ្ឋ។ មន្ត្រីបច្ចេកទេសនៃទីចាត់ការផែនការវិនិយោគខេត្តកំពង់ចាម បានឲ្យដឹងថា ផ្លូវបេតុងអាមេ ១ខ្សែ ប្រវែងជាង១៣០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ និង មួយ ខ្សែ ទៀត […]
ខេត្ដបាត់ដំបង៖ ព្រឹកថ្ងៃសៅរ៍០៦រោច ខែចេត្រ ឆ្នាំ ជូតទោស័កព.ស.២៥៦៤ត្រូវនឹងថ្ងៃទី ០៣ ខែមេសាឆ្នាំ២០២១វេលាម៉ោង០៧និង៣០នាទី នៅចំណុចផ្សារជ្រោយម្ទេស ក្នុងក្រុមទី១៦ភូមិជ្រោយម្ទេស ឃុំតាម៉ឺន ស្រុកថ្មគោលមានករណីបន្លំលួច(ខ្សែក)មួយកើតឡើងបង្កដោយជនសង្ស័យចំនួន០២នាក់បានធ្វេីសកម្មភាពបន្លំលួចដោះខ្សែក ០១ខ្សែរបស់ជនរងគ្រោះឈ្មោះធឿន រ៉ន ភេទស្រីអាយុ៥៦ឆ្នាំរស់នៅភូមិក្រសាំង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយយកបានខ្សែកច្រវ៉ាក់ឆាបចំនួន០១ខ្សែធ្វើពីលោ ហះធាតុពណ៌លឿងទម្ងន់០៣ជី។ ក្នុងពេលធ្វេីសកម្មភាពត្រូវសមត្ថកិច្ចនគរបាលស្រុកថ្មគោល ដែលមានលោកវរសេនីយ៍ឯក ផង់ សុភាព ជាអធិការនគរបាលស្រុក រួមនិងមហាជននៅទីនោះឃេីញទាន់បានធ្វេីការឃាត់ខ្លួនជនសង័្សនិងដកហូតបានវត្ថុតាងភ្លាមដែរ។ ជនសង័្សយទាំងពីរនាក់គឺ៖ ១-ឈ្មោះ កែវ សែត ភេទស្រីអាយុ៦០ឆ្នាំរស់នៅភូមិជ្រៃថ្មី ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ ២-ឈ្មោះ យាន សឿម ភេទស្រីអាយុ២៨ឆ្នាំរស់នៅភូមិជ្រៃថ្មី ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ លោកវរសេនីយ៍ឯក ផង់ សុភាព អធិការនគរបាល បានបញ្ជាក់ថាអនុវត្តតាមមតិណែនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមទាំងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការនគរបាលព្រហ្មទ័ណ្ឌ ជនសង័្សយទាំងពីរនាក់បាន រៀបចំបញ្ជូនមកកាន់ការិយាល័យជំនាញដើម្បីអនុវត្តតាមផ្លូវច្បាប់ រីឯវត្ថុតាងបានប្រគល់ជូនេះនរងគ្រោះវិញ៕ […]
ខេត្តបាត់ដំបង៖ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង