ព័ត៌មានរាយការណ៍ ព័ត៌មានសន្តិសុខសង្គម

លួចស្រលាញ់ប្រពន្ធគេទើបបានកន្លះខែសោះ ហ៊ានចូលទៅចាប់ស្ទាបប្រពន្ធគេដល់បន្ទប់ ចុងក្រោយ.ជាប់ខ្នោះបានសម្រេច.!

(ខេត្តកណ្តាល)៖ ករណី.ប៉ុនប៉ងរំលោភសេពសន្ថវៈ មិនបានសម្រេចទៅលើជនរងគ្រោះ ជាស្រ្តីម្នាក់ ដែលឈ្មោះ« កង ម៉ាប់» អាយុ៤៥ឆ្នាំ ជនជាតិខ្មែរមុខរបរលក់នំនៅមុខរោងចក្រ ស្នាក់នៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

 

ហេតុការណ៍កើតឡើង ក្នុងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ម្សិលមិញនេះ នាវេលាម៉ោង១២ និង ២៥ នាទី នៅចំណុចក្នុងបន្ទប់ជួល ភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនសង្ស័យចំនួន ០១នាក់ប្រុស ឈ្មោះ« ទឹម យ៉ត» ភេទប្រុសអាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកម៉ៅការសំណង់ ស្នាក់នៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវបាន (ឃាត់ខ្លួន)។


តាមសម្តីជនរងគ្រោះត្រូវបានបានប្រាប់ថា៖ នៅមុនពេលកើតថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០២១ ជនរងគ្រោះបានយកខោអាវដែលខ្លួនបានគក់រួចហើយ ហាលមិនទាន់ស្ងួត បានយកទៅដាក់ហាលសំដិលនៅក្នុងបន្ទប់ជួលមួយដែលគ្មានអ្នកស្នាក់នៅ ក្បែរបន្ទប់របស់ខ្លួន។

រហូតដល់ថ្ងៃខែឆ្នាំ វេលាម៉ោងកើតហេតុ ជនរងគ្រោះបានត្រឡប់មកពីទិញទឹកកកដើម្បីទុកក្លាស់សេបន្លែ ក៏ជួបជាមួយជនសង្ស័យ ហើយជនសង្ស័យបានសួរទៅជនរងគ្រោះថាពេលណាបានឲ្យបងទៅជួប ហើយជនរងគ្រោះក៏បានឆ្លើយតបទៅវិញថាមកជួបខ្ញុំមានការអ្វី? បន្ទាប់មកជនរងគ្រោះក៏ដើរបន្តទៅបន្ទប់ជួលរបស់ខ្លួន។

 

ក្រោយពីជនរងគ្រោះបានដាក់ទឹកកកក្លាស់សេបន្លែរួចរាល់ហើយ ក៏ដើរទៅយកខោអាវដែលខ្លួនបានដាក់ហាលសំដិលនៅក្នុងបន្ទប់នោះ ដើម្បីយកមកទុកនៅក្នុងបន្ទប់របស់ខ្លួនវិញ។ នៅពេលជនរងគ្រោះកំពុងយកខោអាវនោះស្រាប់តែឃើញជនសង្ស័យបានបើកទ្វារបន្ទប់នោះ ហើយចូលទៅចាប់ឱបស្ទាបអង្អែលលើរាង្គកាយ.របស់ជនរងគ្រោះ ពេលនោះជនរងគ្រោះបានរើលបំរាស់រួចក៏រត់ចេញពីបន្ទប់នោះហើយក៏ជួបជាមួយស្វាមីរបស់ខ្លួននិងបាននិយាយប្រាប់អំពីសាច់រឿងទាំងអស់ បន្ទាប់មកភាគីទាំងពីរក៏បានជួបជជែកដើម្បីដោះស្រាយគ្នា។

ក្រោយមករហូតដល់វេលាម៉ោង១៤នឹង៣០នាទីភាគីទាំងពីរជជែកគ្នាមិនត្រូវ ទើបជនរងគ្រោះបានទូរស័ព្ទរាយការណ៍ទៅសមត្ថកិច្ចប៉ុស្ដិ៍បែកចាន បន្ទាប់ពីកម្លាំងប៉ុស្ដិ៍ទទួលបានព័ត៌មាន ក៏ចុះទៅដល់កន្លែងកើតហេតុនិងបានអញ្ជើញភាគីទាំងពីរមកអធិការដ្ឋាននគរបាលស្រុកដើម្បីសួរនាំតាមនីតិវិធី។

ក្រោយមកជនសង្ស័យបានសារភាពថាខ្លួនពិតជាបានចូលទៅក្នុងបន្ទប់នោះមែន គោលបំណងគឺចាប់រំលោភលើជនរងគ្រោះ ដោយសារខ្លួនបានលួចស្រឡាញ់លើជនរងគ្រោះរយៈពេល១៥ថ្ងៃមកហើយ។

ចំពោះជនសង្ស័យបានធ្វើតេស្ដរកមេរោគកូវីដ១៩ លទ្ធផលអវិជ្ជមាន(-) ចំពោះការធ្វើតេស្ដទឹកនោមជាលទ្ធផល គ្មានសារធាតុញៀននៅក្នុងទឹកនោម(-) ។

ករណីនេះកម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី៕

អ្នកប្រមាញ់២

adm

Leave a Reply

Your email address will not be published. Required fields are marked *